ព្រះត្រៃបិដក ភាគ ៥៥

 ​(​ទេវបុត្ត​ឆ្លើយ​ថា​)​ ​អ្នក​ទាំងឡាយ​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ណា​ ​ចំពោះ​ខ្ញុំ​ ​ពាក្យ​នោះ​ ​ជា​ពាក្យ​សមគួរ​ដល់​ខ្ញុំ​ផង​ ​ជា​ពាក្យ​ដែល​អ្នក​ទាំងឡាយ​ ​គប្បី​ទូន្មាន​ដល់​ខ្ញុំ​ផង​ ​នែអ្នក​ទាំងឡាយ​ ​ឯ​ពួក​អ្នក​សោត​ ​ខ្ញុំ​ក៏បាន​តាម​គ្រប់គ្រង​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​រក​ទី​មាន​សួស្តី​ ​គួរ​តាមប្រាថ្នា​ចុះ​។​
 (​ពួក​ពាណិជ​និយាយ​ថា​)​ ​ពួក​ខ្ញុំ​ជា​អ្នក​ត្រូវការ​ដោយ​ទ្រព្យ​ ​កំពុង​ប្រាថ្នា​នូវ​ការ​ចំណេញ​ ​ទើប​ដើរទៅ​កាន់​ប្រទេស​ ​ឈ្មោះ​សិន្ធុ​ ​និង​ប្រទេស​ឈ្មោះ​សោ​វីរៈ​ ​ក៏​ប្រកបការងារ​តាម​សមគួរ​ ​បាន​បរិច្ចាគ​បរិបូណ៌​ហើយ​ ​នឹង​ធ្វើ​នូវ​ការ​ឆ្លង​ចំ​ពោះ​សេរិ​ស្ស​កវិ​មាន​ដ៏​ឱឡារិក​។​
 (​ទេវបុត្ត​និយាយ​ថា​)​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើ​នូវ​ការ​ឆ្លង​ ​ចំ​ពោះ​សេរិ​ស្ស​កវិ​មាន​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ពោល​ពាក្យ​ណា​ ​ពាក្យ​ទាំងអស់​នោះ​ ​នឹង​មានដល់​អ្នក​ទាំងឡាយ​ ​ៗ​ ​គប្បី​វៀរបង់​កម្ម​លាមក​ទាំងឡាយ​ផង​ ​ចូរ​អធិដ្ឋាន​ការ​ប្រកប​រឿយ​ ​ៗ​ ​នូវ​កុសលធម៌​ផង​។​
 (​ទេវបុត្ត​ពោល​ថា​)​ ​ក្នុង​ពួក​នេះ​ ​មាន​ឧបាសក​ម្នាក់​ ​ជា​ពហុស្សូត​ ​បរិបូណ៌​ដោយ​សីល​ ​និង​វត្ត​ ​ជា​អ្នកមាន​សទ្ធា​ផង​ ​មានការ​បរិច្ចាគ​ផង​ ​មាន​សីល​ជាទីស្រឡាញ់​ផង​ ​ជា​អ្នក​ឈ្លាសវៃ​ ​មាន​សេ​ចកី្ត​សន្តោស​ ​មាន​ប្រាជ្ញា​ ​ជា​អ្នកដឹង​ច្បាស់​ ​មិន​ពោល​នូវ​ពាក្យ​កុហក​ ​មិន​គិត​បៀតបៀន​នូវ​អ្នកដទៃ​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636866344594123324
ទៅកាន់ទំព័រ៖