ព្រះត្រៃបិដក ភាគ ៥៥

​ការ​គប់​រក​មនុស្ស​ផ្តេសផ្តាស​ ​ជា​អ្នកបៀតបៀន​គេ​ ​ជា​ការ​ងាយ​ ​ការ​គប់​រក​សប្បុរស​ ​ជា​គុណ​នាំមក​នូវ​សេ​ចកី្ត​សុខ​។​
 (​ពួក​ពាណិជ​សួរ​ថា​)​ ​បុរស​នោះ​ឈ្មោះ​អី្វ​ ​ធ្វើការងារ​ដូចម្តេច​ ​នាម​ដែល​មាតាបិតា​ឲ្យ​ ​តើ​ដូចម្តេច​ ​មួយទៀត​ ​គោត្រ​របស់​គាត់​ ​តើ​ដូចម្តេច​ ​នែ​យក្ខ​ ​អ្នក​មក​ក្នុង​ទីនេះ​ ​ដើម្បី​សេ​ចកី្ត​អនុគ្រោះ​បុរស​ណា​ ​ពួក​យើង​ចង់​ឃើញ​បុរស​នោះ​ដែរ​ ​ព្រោះថា​ ​អ្នក​ពេញចិត្ត​បុរស​ណា​ ​បុរស​នោះ​ចំជា​មានលាភ​។​
 (​ទេវបុត្ត​ឆ្លើយ​ថា​)​ ​បុរស​ណា​ ​ជាជាង​កាត់​កោរ​ ​ឈ្មោះ​សម្ភវៈ​ ​ជា​ឧបាសក​ ​អ្នក​ចិញ្ចឹមជីវិត​អាស្រ័យ​នូវ​ស្និត​សក់​ ​និង​ក្រាស​ ​ឧបាសក​នោះ​ ​ជា​អ្នកបម្រើ​របស់​អ្នក​ ​ចូរ​អ្នក​ស្គាល់​បុរស​នោះ​ចុះ​ ​អ្នក​ទាំងឡាយ​ ​កុំ​បៀតបៀន​ឧបាសក​នោះ​ឡើយ​ ​ឧបាសក​នោះ​ ​មាន​សីល​ជាទីស្រឡាញ់​ល្អ​ណាស់​។​
 (​ពួក​ពាណិជ​ពោល​ថា​)​ ​នែ​យក្ខ​ ​អ្នកពោល​ពាក្យ​ណា​ ​យើង​ទាំងឡាយ​ ​រមែង​ដឹង​ពាក្យ​នោះ​ ​តែ​យើង​ទាំងឡាយ​ ​មិនដឹង​បុរស​នោះ​ថា​ ​ជា​អ្នក​ប្រាកដ​ដូច្នេះ​ឡើយ​ ​នែ​យក្ខ​ ​លុះ​ពួក​យើង​បានឮ​ពាក្យ​របស់​អ្នក​លើសលុប​ ​នឹង​បូជា​បុរស​នោះ​ដែរ​។​
 (​ទេវបុត្ត​ពោល​ថា​)​ ​ពួក​មនុស្ស​ឯណា​នីមួយ​ ​ទាំងអស់​ក្នុង​ទីប្រជុំ​នេះ​ ​ទោះ​ក្មេង​កី្ត​ ​ចាស់​កី្ត​ ​ក​ណ្តា​លកី្ត​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636866345121493488
ទៅកាន់ទំព័រ៖