ព្រះត្រៃបិដក ភាគ ៥៥
មនុស្សទាំងអស់នោះ ចូរឡើងកាន់វិមាន ពួកមនុស្ស អ្នកមានសេចកី្តកំណាញ់ ចូរមើលនូវផលនៃបុណ្យទាំងឡាយចុះ។
(ព្រះធម្មសង្គាហកត្ថេរទាំងឡាយពោលថា) ពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេ ៗ ហើយក៏ធ្វើនូវជាងកាត់កោរនោះឲ្យដើរមុខ ក្នុងទីនោះ ពាណិជទាំងអស់នោះ បានឡើងកាន់វិមាន ដូចជាភពនៃទេវរាជ ឈ្មោះវាសវៈដែរ ពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេ ៗ ប្តេជ្ញានូវភាពនៃខ្លួនជាឧបាសក ជាអ្នកវៀរចាកបាណាតិបាតផង វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិននិយាយពាក្យកុហកផង ជាអ្នកសន្តោសដោយប្រពន្ធរបស់ខ្លួនផង ពួកពាណិជទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេៗ ប្តេជ្ញានូវភាពនៃខ្លួនជាឧបាសក ឈ្មួញរទេះ មានសេចកី្តត្រេកអររឿយៗ ដោយឫទ្ធិនៃទេវតា (លុះទេវតា) អនុម័តហើយ ក៏ដើរចេញទៅ ពាណិជទាំងនោះ ទៅកាន់ប្រទេសឈ្មោះសិន្ធុ និងប្រទេសឈ្មោះសោវីរៈ
ID: 636866345334335661
ទៅកាន់ទំព័រ៖