ព្រះត្រៃបិដក ភាគ ៥៥

​អ្នក​រមែង​ឋិតនៅ​ ​ផឹកស៊ី​ ​ក្នុង​វិមាន​នោះ​ផង​ ​ពិណ​ជា​ទិព្វ​ទាំងឡាយ​ ​លាន់ឮ​ពីរោះ​ផង​ ​កាមគុណ​ទាំង​ ​៥​ ​មាន​រស​ទិព្វ​ ​(​តែង​បរិបូណ៌​)​ ​ក្នុង​វិមាន​នោះ​ផង​ ​ពួក​នារី​ ​ដែល​បិទបាំង​ដោយ​គ្រឿងមាស​ ​តែង​រាំច្រៀង​ក្នុង​វិមាន​នោះ​ផង​
 សម្បុរ​របស់​អ្នក​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុ​ណ្យ​អី្វ​ ​ផល​សម្រេច​ដល់​អ្នក​ក្នុង​វិមាន​នេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​អ្នកផង​ ​តើ​ដោយ​បុណ្យ​ដូចម្តេច​
 នែ​ទេវតា​ ​អ្នកមាន​អានុភាព​ច្រើន​ ​អាត្មា​សួរ​អ្នក​ ​តើ​អ្នក​កាល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​ទើប​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​រួចហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​បាន​រៀបចំ​ល្អ​នូវ​កម្រងផ្កា​ ​ដែលគេ​រៀបចំ​មិនល្អ​ ​បាន​ដំ​កល់​ទុក​ចំពោះ​ព្រះ​ស្តូប​នៃ​ព្រះ​សុគត​ ​(​ព្រះនាម​កស្សប​)​ ​បាន​ជា​ខ្ញុំ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​បរិបូណ៌​ដោយ​កាមគុណ​ទាំងឡាយ​ជា​ទិព្វ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636866345946810693
ទៅកាន់ទំព័រ៖