ព្រះត្រៃបិដក ភាគ ៥៥

​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​ ​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​ ​
 ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ក្នុង​ពួក​មនុស្ស​ ​បាន​ឲ្យ​អាសនៈ​ដល់​អាគន្តុក​ភិក្ខុ​ ​បាន​ថ្វាយបង្គំ​ ​ធ្វើ​អញ្ជលី​កម្ម​ ​ឲ្យ​ទាន​តាម​អានុភាព​ ​(​នៃ​ខ្ញុំ​)​។​
 ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​ពេញចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​
 បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​នឹង​ប្រាប់​ដល់​លោក​ ​កាលដែល​ខ្ញុំ​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​ដ៏​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​បី​ឋ​វិមាន​ ​ទី១​។​

ថយ | ទំព័រទី ២ | បន្ទាប់
ID: 636866129711772756
ទៅកាន់ទំព័រ៖