ព្រះត្រៃបិដក ភាគ ៥៥
            
        
        
            
            
                
                ខ្ញុំទុកណាជាមានសេចកី្តក្រោធ ក៏មិនបានពោលពាក្យអាក្រក់ (ចំពោះបី្ត) ខ្ញុំបានតាំងនៅក្នុងពាក្យសច្ចៈ បានលះបង់ពាក្យកុហក ជាអ្នកត្រេកអរក្នុងទាន មានអត្តភាពសង្គ្រោះ (ដោយសង្គហវត្ថុទាំងឡាយ) មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចកី្តគោរព
 ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់ខ្ញុំផង។
 បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
ចប់ បតិព្វតាវិមាន ទី១១។
ទុតិយបតិព្វតាវិមាន ទី១២
 [១២] (ព្រះមោគ្គល្លានសួរថា) នាងឡើងកាន់វិមានមានសសរ ជាវិការៈនៃកែវពិទូរ្យ ដ៏រុងរឿងភ្លឺផ្លេក មានវិចិត្រដ៏ច្រើន ម្នាលទេវធីតា មានអានុភាពច្រើន នាងបាននៅក្នុងវិមាននោះ 
            
 
            
         
        
            
                ID: 636866136399865293 
                
            
            
                ទៅកាន់ទំព័រ៖