ព្រះត្រៃបិដក ភាគ ៥៥
            
        
        
            
            
                
                ពួកស្រីអប្សរទាំងអម្បាលនេះ ដែលខ្ពស់និងទាប មានឫទ្ធិ៍និមិ្មតផ្សេងៗ រាំច្រៀង រីករាយដោយជុំវិញ ម្នាលទេវធីតា មានអានុភាពច្រើន នាងបានដល់នូវឫទិ៍្ធ នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
 ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
 ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាឧបាសិកា (របស់ព្រះគោតមមានបញ្ញាចក្ខុ) វៀរចាកបាណាតិបាត វៀរចាកអទិន្នាទានក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយកុហក ជាអ្នកត្រេកអរនឹងបី្តរបស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចកី្តគោរព
            
            
         
        
            
                ID: 636866136699492431 
                
            
            
                ទៅកាន់ទំព័រ៖