ព្រះត្រៃបិដក ភាគ ៥៥

 ​(​ទេវតា​តប​ថា​)​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​ទេវនិកាយ​ណា​ថា​ ​ប្រសើរ​ ​ជាង​ពួក​ទេវតា​ ​ជាន់​បរនិម្មិតវសវត្តី​ ​ដែល​ដល់​នូវ​ការ​ប្រសើរ​ដោយ​កាម​ ​(​ព្រោះ​)​ ​ទេវតា​ទាំងឡាយ​ ​(​ក្នុង​ទេវនិកាយ​នោះ​)​ ​និមិ្មត​ដោយខ្លួនឯង​ ​ហើយ​ត្រេកអរ​ ​ខ្ញុំ​ជា​ស្រី​អប្សរ​ ​ទ្រទ្រង់នូវ​រូប​តាមប្រាថ្នា​ ​ចុះ​អំពី​ពួក​និម្មានរតី​ទេវតា​នោះ​ ​មកកាន់​មនុស្សលោក​នេះ​ ​ដើម្បី​ថ្វាយបង្គំ​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មិន​មាន​អ្នកដទៃ​ប្រសើរ​លើស​។​
 (​ព្រះ​វង្គី​សត្ថេ​រសួ​រថា​)​ ​ក្នុង​កាលមុន​ ​នាង​បាន​ប្រព្រឹត្ត​សុចរិត​ដូចម្តេច​ ​នាង​មានយស​ធំ​ ​ចំរើន​ដោយ​សេ​ចកី្ត​សុខ​ ​នាង​មាន​ឫ​ទិ៍្ធ​ ​មិន​មាន​អ្នកដទៃ​ប្រសើរ​លើស​ ​ទៅកាន់​អាកាស​បាន​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​រុងរឿង​ទៅ​ក្នុង​ទិស​ទាំង​ ​១០​ ​នាង​មាន​ទេវតា​ចោមរោម​ធ្វើសក្ការៈ​ ​ម្នាល​ទេវតា​ ​នាង​ច្យុត​អំពី​ឋាន​ណា​ ​មកកាន់​សុគតិ​នេះ​ ​នាង​ធ្វើតាម​ពាក្យ​ប្រដៅ​អ្នកណា​ ​ចូរ​នាង​ប្រាប់​ដល់​អាត្មា​ ​បើ​នាង​ជា​ពុទ្ធ​សាវិកា​។​
 (​ទេវតា​តប​ថា​)​ ​ខ្ញុំ​ជា​ស្ត្រី​បំរើ​របស់​ស្តេច​ដ៏​ប្រសើរ​ ​(​ព្រះ​បាទ​ពិម្ពិសារៈ​)​ ​មាន​សិរី​ ​ក្នុង​នគរ​ដ៏​ឧត្តម​ ​ដែលគេ​សាង​ដោយ​ល្អ​ ​ក្នុង​ចន្លោះ​នៃ​ភ្នំ​ ​(​ទាំង​ ​៥​ ​មាន​ភ្នំ​ឈ្មោះ​វេ​ភារៈ​ជាដើម​)​ ​បាន​សិក្សា​ស្ទាត់​ដោយ​របាំ​ ​និង​ចម្រៀង​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636866139222586744
ទៅកាន់ទំព័រ៖