ព្រះត្រៃបិដក ភាគ ៥៥
ពួកជនក្នុងនគររាជគ្រឹះ បានស្គាល់ខ្ញុំ ថាសិរីមា ឯព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណ មានសីលគុណជាដើម ដូចគោឈ្មោះនិសភៈ គឺគោរប្រសើរជាងគោទាំងពួង ជាបុគ្គលដឹកនាំនូវសត្វទាំងឡាយ បានសម្តែងនូវសមុទយសច្ច និងទុក្ខសច្ច ថាជារបស់មិនទៀង នូវទុក្ខនិរោធសច្ច ដែលមិនមានបច្ច័យតាក់តែង ថាជារបស់ទៀង និងមគ្គសច្ចនេះ ជាផ្លូវមិនវៀច ជាគន្លងដ៏ក្សេមដល់ខ្ញុំ លុះខ្ញុំបានស្តាប់នូវអត្ថបទនៃអមតនិព្វាន ដែលមិនមានបច្ច័យប្រជុំតាក់តែង ជាពាក្យប្រដៅរបស់ព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាងហើយ ខ្ញុំបានសងួ្រមដ៏ឧត្តមប្រពៃ ក្នុងសីលទាំងឡាយ តាំងនៅក្នុងធម៌ ដែលព្រះពុទ្ធប្រសើរជាងជន ទ្រង់សម្តែងហើយ លុះដឹងអត្ថបទដែលប្រាសចាករាគៈ មិនមានបច្ច័យប្រជុំតាក់តែងនោះ ដែលព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង ទ្រង់សម្តែងហើយ ខ្ញុំបាននូវសមាធិ ដែលកើតអំពីសមថៈ ក្នុងអត្តភាពនោះឯង ការបាននូវសមាធិរបស់ខ្ញុំនោះឯង ជាមគ្គនិយាមដ៏ឧត្តម ខ្ញុំបាននូវអមតនិព្វានដ៏ប្រសើរវិសេស មានសេចកី្តជឿដ៏ពិត បានដល់នូវគុណវិសេសក្នុងការត្រាស់ដឹង (នូវសច្ចៈ) មិនមានសង្ស័យ មានពួកជនច្រើនបូជាហើយ សោយនូវការលេង និងសេចកី្តត្រេកអរដ៏ច្រើន
ID: 636866139410557495
ទៅកាន់ទំព័រ៖