ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​ជា​ទេវតា​បានឃើញ​នូវ​អមត​ធម៌​យ៉ាងនេះ​ហើយ​ ​ជា​សាវិកា​នៃ​ព្រះ​តថាគត​ ​មិន​មាន​បុគ្គល​ដទៃ​ប្រសើរ​ជាង​ ​បានឃើញ​ធម៌​ ​តាំងនៅ​ក្នុង​ផល​ជាបឋម​ ​ដល់​នូវ​សោតៈ​ ​ទុគ្គតិ​ក៏​មិន​មានដល់​ខ្ញុំ​ទៀត​ ​ខ្ញុំ​បាន​ចូល​មក​ ​ដើម្បី​ថ្វាយបង្គំ​ព្រះពុទ្ធ​ ​ព្រះអង្គ​មិន​មាន​បុគ្គល​ដទៃ​ប្រសើរ​ជាង​ផង​ ​ដើម្បី​នមស្ការ​នូវ​ពួក​ភិក្ខុ​ ​ដែល​នាំមក​នូវ​សេ​ចកី្ត​ជ្រះថ្លា​ ​ជា​អ្នក​ត្រេកអរ​ក្នុង​កុសល​ ​(​មក​)​ ​កាន់​ទីប្រជុំ​នៃ​សមណៈ​ដ៏​ក្សេម​ផង​ ​ខ្ញុំ​មាន​សេ​ចកី្ត​គោរព​ចំពោះ​ព្រះពុទ្ធ​ជា​ស្តេច​ហេតុ​ធម៌​ដ៏​មាន​សិរី​ ​បានឃើញ​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ ​ក៏​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​ខ្ញុំ​ថ្វាយបង្គំ​ព្រះ​តថាគត​ ​ជា​ធម្មសារ​ថី​ដ៏​ប្រសើរ​ជាង​ជន​ ​ផ្តាច់​បង់​តណ្ហា​ ​ត្រេកអរ​ក្នុង​កុសល​ ​ជា​អ្នក​ទូន្មាន​សត្វ​ ​មាន​សេ​ចកី្ត​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដ៏​ឧត្តម​។​

​ចប់​ ​សិរី​មា​វិមាន​ ​ទី១៦​។​


​បេ​សការិយ​វិមាន​ ​ទី១៧​


 [​១៧​]​ ​(​សក្កទេវរាជ​សួរ​ថា​)​ ​វិមាន​ ​មាន​សសរ​ជា​វិការៈ​នៃ​កែវពិទូរ្យ​នេះ​ដ៏​រុងរឿង​ ​ភ្លឺផ្លេក​សព្វកាល​ ​ឥតមាន​មន្ទិល​គ្រប​ដោយ​ដើមឈើ​ ​ជា​វិការៈ​នៃ​មាស​ដោយ​ជុំវិញ​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636866139692363613
ទៅកាន់ទំព័រ៖