ព្រះត្រៃបិដក ភាគ ៥៥

​ឋាន​របស់​យើង​ ​កើតឡើង​ព្រមដោយ​អំណាច​នៃ​ផលកម្ម​ ​ពួក​ស្ត្រី​អប្សរ​ពីកាលមុន​ដែល​កើត​ក្នុង​វិមាន​នោះ​ចំនួន​ ​១​ ​សែន​នាក់​ ​នាង​ជា​អ្នកមាន​យស​ ​កើតឡើង​ដោយ​កម្ម​ជា​របស់​ខ្លួន​ ​នាង​ជា​បុព្វទេវតា​ ​ញុំា​ងរ​ស្មី​ឲ្យ​ភ្លឺ​ ​តាំងនៅ​ដូច​ព្រះចន្ទ​ ​ជា​ស្តេច​នៃ​ផ្កាយ​ ​រមែង​រុងរឿង​គ្រប​សង្កត់​ពួក​ផ្កាយ​ ​នាង​ថ្កើងរុងរឿង​ដោយ​យស​ ​ជាង​ពួក​នៃ​ស្ត្រី​អប្សរ​នេះ​ ​យ៉ាងនោះ​ដែរ​ ​ម្នាលនាង​មាន​រូប​គួរ​មើល​ ​មិន​ថោកថយ​ ​នាង​មក​ពី​ភព​ណា​ហ្ន៎​ ​បាន​មក​កើត​ក្នុង​ភព​របស់​យើង​នេះ​ ​ពួក​ទេវតា​នៅ​ឋាន​ត្រៃត្រឹង្ស​ទាំងអស់​ ​ព្រមទាំង​ព្រះឥន្ទ​ ​មិន​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ការ​មើល​នូវ​នាង​ ​ដូចជា​ពួក​ទេវតា​ ​នៅក្នុង​ឋាន​ត្រៃត្រឹង្ស​ ​ព្រមទាំង​ព្រះឥន្ទ​ ​មិន​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ការ​ឃើញ​នូវ​ព្រហ្ម​ ​ដូច្នោះ​ដែរ​។​
 (​ទេវធីតា​តប​ថា​)​ ​បពិត្រ​សក្កៈ​ ​ព្រះអង្គ​ទ្រង់​សួរ​ប្រស្នា​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​នាង​ច្យុត​មក​អំពី​ភព​ណា​ ​បាន​មក​កើត​ក្នុង​ទីនេះ​ ​ខ្ញុំ​ឈ្មោះ​បេ​សកា​រិកា​ ​កើត​ក្នុង​បុរី​ ​ឈ្មោះ​ពារាណសី​របស់​អ្នក​ដែន​កាសី​នោះ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636866139908835995
ទៅកាន់ទំព័រ៖