ព្រះត្រៃបិដក ភាគ ៥៥

​ទោះបី​កាយ​នេះ​ចង់​បែកធ្លាយ​ទៅ​ក៏ដោយ​ ​ក៏​ការបញ្ឈប់​នូវ​សេ​ចកី្ត​ព្យាយាម​ក្នុង​កម្មដ្ឋាន​នុ៎ះ​ ​មិន​មាន​ឡើយ​ ​ផ្លូវ​នៃ​សិក្ខាបទ​ទាំង​ ​៥​ ​ជា​របស់​មាន​សួស្តី​ ​ជាទី​ក្សេម​មិន​មាន​បន្លា​ ​មិន​សាំ​ញាំ​ ​ជា​ផ្លូវត្រង់​ដែល​សប្បុរស​ប្រាប់​ហើយ​ ​ខ្ញុំ​ជា​ស្ត្រី​ដល់​នូវ​ផល​នេះ​ ​ដោយ​សេ​ចកី្ត​ព្យាយាម​ណា​ ​លោក​ចូរ​ឃើញ​នូវ​ផល​នៃ​សេ​ចកី្ត​ព្យាយាម​នោះ​ចុះ​ ​ខ្ញុំ​ជាម​ហេ​សី​ជាទីស្រឡាញ់​នៃ​សក្កទេវរាជ​ ​អ្ន​កញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ទេវលោក​ទាំងពីរ​ ​ពួក​តូរ្យតន្ត្រី​ ​៦​ ​ហ្មឺន​ ​តែង​ធ្វើ​នូវ​ការ​សម្រើបចិត្ត​នៃ​ខ្ញុំ​ ​ពួក​ទេវបុត្ត​ឈ្មោះ​អា​លម្ពៈ​ ​១​ ​គ​គ្គ​មៈ​ ​១​ ​ភី​មៈ​ ​១​ ​សាធុវាទី​ ​១​ ​ប​សំសិ​យៈ​ ​១​ ​បោ​ក្ខ​រៈ​ ​១​ ​សុ​ផស្សៈ​ ​១​ ​ទាំង​ពួក​នារី​ឈ្មោះ​វីណា​ ​១​ ​មោក្ខា​ ​១​ ​នន្ទា​ ​១​ ​សុនន្ទា​ ​១​ ​សោ​ណ​ទិ​ន្នា​ ​១​ ​សុ​ចិ​ម្ភិ​កា​ ​១​ ​អា​លម្ពុ​សា​ ​១​ ​មិស្ស​កេសី​ ​១​ ​បុ​ណ្ឌ​រី​កា​តិ​ ​១​ ​ទារុណី​ ​១​ ​ឯ​និ​បស្សា​ ​១​ ​សុប​ស្សា​ ​១​ ​សុ​ភទ្ទា​ ​១​ ​មុទុ​កាវ​ទី​ ​១​ ​ទាំង​ពួក​នារី​ដទៃ​ ​ជា​អ្នក​ដាស់តឿន​នេះ​ ​ប្រសើរ​ជាង​ពួក​ស្ត្រី​អប្សរ​ ​ពួក​ទេវធីតា​ទាំងនោះ​ ​តែង​ចូល​មក​ជិត​ខ្ញុំ​ ​តាមកាល​ហើយ​ពោល​ពាក្យជា​ទី​ត្រេកអរ​ថា​ ​មក​ ​យើង​ទាំងឡាយ​ ​នាំគ្នា​រាំច្រៀង​ ​មក​ ​យើង​ទាំងឡាយ​ ​ញុំាង​ទេវធីតា​នោះ​ឲ្យ​រីករាយ​ ​នេះ​មិនមែន​របស់​ពួក​អ្នក​មិន​ធ្វើបុណ្យ​ទេ​ ​នេះ​របស់​ពួក​អ្នក​បាន​ធ្វើបុណ្យ​ ​ឧទ្យាន​ធំ​ជាទី​មិន​សោយសោក​ ​ជាទី​ត្រេកអរ​រីករាយ​ ​រមែង​មានដល់​ពួក​ទេវតា​នៅក្នុង​ជាន់​ត្រៃត្រឹង្ស​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636866140932154525
ទៅកាន់ទំព័រ៖