ព្រះត្រៃបិដក ភាគ ៥៥

​សេ​ចកី្ត​សុខ​នៃ​ពួក​ជន​ដែល​មិនបាន​ធ្វើបុណ្យ​ ​មិន​មាន​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​សេ​ចកី្ត​សុខ​នៃ​ពួក​ជន​ដែល​បាន​ធ្វើបុណ្យ​ ​រមែង​មាន​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ពួក​បុគ្គល​ ​អ្នក​ប្រាថ្នា​ឲ្យបាន​កើតជា​មួយ​នឹង​ពួក​ទេវតា​ទាំងនោះ​ ​គប្បី​ធ្វើកុសល​ឲ្យ​ច្រើន​ចុះ​ ​ព្រោះថា​បុគ្គល​បាន​ធ្វើបុណ្យ​ ​ជា​អ្នក​បាន​បរិបូណ៌​ដោយ​ភោគៈ​ ​តែង​រីករាយ​ ​ក្នុង​ស្ថានសួគ៌​។​

​ចប់​ ​ទាសី​វិមាន​ ​ទី១​។​


​ល​ខុ​មា​វិមាន​ ​ទី២​


 [​១៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ដូច​ផ្កាយព្រឹក​ ​ព្រោះ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​រីករាយ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 លំនៅ​របស់ខ្ញុំ​ ​តាំងនៅ​ជិត​ទី​ជាទី​ចេញ​អំ​ពី​កេវ​ដ្ត​ទ្វារ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​លោកអ្នក​មានចិត្ត​ត្រង់​ទាំងឡាយ​ ​បាន​ប្រគេន​បាយ​ ​នំ​កុម្មាស​ ​និង​បន្លែ​ ​ជ្រក់​ ​ទឹកដែល​ផ្សំ​ដោយ​សម្ភារៈ​ច្រើន​ ​ដល់​ពួក​សាវ័ក​អ្នក​ស្វែងរក​គុណ​ធំ​ ​ដែល​ត្រាច់​ទៅ​ ​ក្នុង​ទីលំនៅ​នៃ​ខ្ញុំ​នោះ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636866141284854699
ទៅកាន់ទំព័រ៖