ព្រះត្រៃបិដក ភាគ ៥៥

 ​ខ្ញុំ​បាន​រក្សា​ឧបា​ស​ថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ខ្ញុំ​ជា​អ្នក​សង្រួម​ក្នុង​សីល​ទាំងឡាយ​សព្វកាល​ ​មាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែក​នូវ​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​វៀរចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ចិត្ត​ស្វាមី​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹកទឹក​ស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបា​សិកា​ឈ្មោះ​ល​ខុ​មា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​ជា​ការ​អស្ចារ្យ​ល្មម​ទេ​ ​ត្រង់​ពាក្យ​ថា​ ​ព្រះមានព្រះភាគ​ទ្រង់ព្យាករ​ខ្ញុំ​ ​ក្នុង​សាមញ្ញ​ផល​ណាមួយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​នូវ​នាង​ល​ខុ​មា​នោះ​ ​ក្នុង​សកទាគាមិផល​។​

​ចប់​ ​ល​ខុ​មា​វិមាន​ ​ទី២​។​


ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636866141594982437
ទៅកាន់ទំព័រ៖