ព្រះត្រៃបិដក ភាគ ៥៥

​នាង​ចណ្ឌាលី​ ​ដែល​ព្រះ​មហាមោគ្គល្លាន​មានខ្លួន​អប់រំ​ហើយ​ ​ទ្រទ្រង់នូវ​សរីរៈ​ជាទីបំផុត​ ​បាន​ដាស់តឿន​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​គោតម​ដ៏​មានយស​ ​ក៏​ស្រាប់តែ​មេគោ​ ​បុះ​នាង​ចណ្ឌាលី​ ​ដែល​កំពុង​ផ្គង​អញ្ជលី​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ​ ​អ្នកធ្វើ​នូវ​ពន្លឺ​ក្នុង​ទី​ងងឹត​នោះ​
 នាង​ចណ្ឌាលី​ ​បាន​ដល់​នូវ​ឫ​ទិ្ធ​នៃ​ទេវតា​ ​ចូល​មក​គាល់​ ​(​នូវ​ព្រះ​មហាមោគ្គល្លាន​)​ ​ជា​ព្រះ​ខីណាស្រព​ ​ប្រាសចាក​ធូលី​ ​មិន​មាន​តណ្ហា​ ​(​ហើយ​និយាយ​ថា​)​ ​បពិត្រ​លោក​មាន​ព្យាយាម​ ​មាន​អានុភាព​ច្រើន​ ​យើងខ្ញុំ​សូម​ថ្វាយបង្គំ​លោក​។​
 ​(​ព្រះ​ថេរៈ​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​មានគុណ​ល្អ​ ​នាង​ជា​អី្វ​ ​មាន​សម្បុរ​ដូចជា​មាស​ ​មាន​សរីរៈ​ដ៏​ភ្លឺ​ ​មានយស​ធំ​ ​ចុះ​មក​អំពី​វិមាន​ប្រកបដោយ​វិចិត្រ​ដ៏​ច្រើន​ ​មាន​ពួក​ស្រី​អប្សរ​ ​ចោមរោម​ ​មក​ថ្វាយបង្គំ​អាត្មា​ដូច្នេះ​។​
 (​នាង​ចណ្ឌាលី​ទេវធីតា​ ​តប​ថា​)​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​ឈ្មោះ​ចណ្ឌាលី​ ​ដែល​លោកម្ចាស់​មាន​សេ​ចកី្ត​ព្យាយាម​ ​បញ្ជូន​ទៅ​ឲ្យ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​គោតម​ ​ជា​ព្រះអរហន្ត​ដ៏​មានយស​ ​លុះ​ខ្ញុំ​ថ្វាយបង្គំ​ព្រះ​បាទា​ហើយ​ ​ក៏​ច្យុត​អំពី​កំណើត​នៃ​នាង​ចណ្ឌាលី​ ​មកកាន់​វិមាន​ដ៏​ប្រសើរ​ដោយ​ប្រការ​ទាំងពួង​ ​កើតឡើង​ក្នុង​នន្ទ​ន​ឧទ្យាន​ ​មាន​ស្ត្រី​អប្សរ​ ​១​ ​ពាន់​ ​ចោមរោម​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636866142442650921
ទៅកាន់ទំព័រ៖