ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំមានចិត្តជ្រះថ្លាហើយ ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំរក្សានូវឧបោសថប្រកបដោយ អង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមល្អក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានការនៅដោយសេចកី្តមិនធ្វេសប្រហែស
មានឱកាសនៃសេចកី្តសុចរិតធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំបានញុំាងពួកភិក្ខុ អ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែង និងគូនៃសាវ័កដែលមានតបៈ និងព្រះមហាមុនីឲ្យសោយអាហារ ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំរក្សានូវឧបោសថប្រកបដោយអង្គ ៨ រកប្រមាណមិនបាន នាំមកនូវសេចកី្តសុខសព្វកាល
ID: 636866270555078533
ទៅកាន់ទំព័រ៖