ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​មានឱកាស​ធ្វើ​ហើយ​ ​មាន​កុសល​បាន​ធ្វើ​ហើយ​ ​ច្យុត​អំពី​ទីនោះ​មក​ ​មាន​ពន្លឺ​ភ្លឺ​ដោយខ្លួនឯង​ ​ត្រាច់​ទៅកាន់​នន្ទ​នវ័ន​។​

​ចប់​ ​ភ​ទិ្ទ​តិ្ថ​កា​វិមាន​ ​ទី៥​។​


​សោ​ណ​ទិ​ន្នា​វិមាន​ ​ទី៦​


 [​២៣​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​ឋិតនៅ​ ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ជន​ទាំងឡាយ​ស្គាល់​នូវ​ខ្ញុំ​ថា​ ​សោ​ណ​ទិ​ន្នា​ ​ខ្ញុំ​ជា​ឧបាសិកា​ ​នៅក្នុង​ស្រុក​នា​លន្ទា​ ​ជា​ស្ត្រី​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​ត្រេកអរ​ក្នុង​ការចែក​រំលែក​នូវ​ទាន​សព្វកាល​ ​មានចិត្ត​ជ្រះថ្លា​ក្នុង​ពួក​បុគ្គល​មានចិត្ត​ត្រង់​ ​បាន​ឲ្យ​គ្រឿង​ស្លៀកដណ្តប់​ ​ភត្ត​ ​សេនាសនៈ​ ​និង​គ្រឿង​ប្រទីប
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636866271000864030
ទៅកាន់ទំព័រ៖