ព្រះត្រៃបិដក ភាគ ៥៥

​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បានឃើញ​ព្រះពុទ្ធ​ ​មាន​ធូលី​ ​គឺ​រាគៈ​ទៅ​ប្រាស​ហើយ​ ​ព្រះអង្គ​មាន​ព្រះ​ហ្ឫទ័យ​ថ្លា​ ​មិន​ល្អក់​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បាន​ថ្វាយ​ចង្ហាន់​ដល់​ព្រះអង្គ​ ​ដោយដៃ​របស់​ខ្លួន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​ភិក្ខា​ទាយិកា​វិមាន​ ​ទី១១​។​


​ឧទ្ទាន​ ​(​នៃ​ចិត្ត​លតា​វគ្គ​ ​ទី២​ ​នោះ​)​ ​គឺ​


​និយាយ​អំពី​ទាសី​វិមាន​ ​១​ ​ល​ខុ​មា​វិមាន​ ​១​ ​អា​ចាម​ទាយិកា​វិមាន​ ​១​ ​ចណ្ឌាលិ​វិមាន​ ​១​ ​ភ​ទិ្ទ​តិ្ថ​កា​វិមាន​ ​១​ ​សោ​ណ​ទិ​ន្នា​វិមាន​ ​១​ ​ឧបោសថ​វិមាន​ ​១​ ​សុ​និទ្ទា​វិមាន​ ​១​ ​សុ​ទិ​ន្នា​វិមាន​ ​១​ ​ភិក្ខា​ទាយិកា​វិមាន​ ​២​ ​លើក​ ​លោក​ហៅថា​ ​វគ្គ​ដូច្នេះ​ឯង​។​

​ចប់​ ​វគ្គ​ ​ទី២​ ​ក្នុង​ឥត្ថី​វិមាន​។​
​ចប់​ ​ភាណវារៈ​ ​ទី១​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636866273837546279
ទៅកាន់ទំព័រ៖