ព្រះត្រៃបិដក ភាគ ៥៥

​បារិច្ឆត្តក​វគ្គ​ ​ទី៣​
​ឧឡារ​វិមាន​ ​ទី១​


 [​២៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មានយស​ ​និង​សម្បុរ​ដ៏​ឧត្តម​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ពួក​នារី​ ​និង​ពួក​ទេវបុត្ត​ ​បាន​ប្រដាប់​គ្រឿងអលង្ការ​ ​រាំ​ ​ច្រៀង​ ​រីករាយ​ ​ចោមរោម​ដើម្បី​បូជា​ដល់​នាង​ ​ម្នាលនាង​សុ​ទស្សនា​ ​វិមាន​ទាំងឡាយ​ ​ជា​វិការៈ​នៃ​មាស​នេះ​ ​ជា​របស់​នាង​ ​ចំណែក​នាង​សោត​ ​ជា​ឥស្សរៈ​លើ​វិមាន​ទាំងនោះ​ ​ញុំាង​សេ​ចកី្ត​ប្រាថ្នា​ទាំងពួង​ឲ្យ​សម្រេច​ ​នាង​មាន​ជាតិ​ល្អ​ ​ជា​អ្នកធំ​ ​រីករាយ​ក្នុង​ពួក​ទេវតា​ ​ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ផល​នៃ​កម្ម​នេះ​ ​តើ​ដូចម្តេច​។​
 (​ទេវតា​នោះ​តប​ថា​)​ ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​កូនប្រសា​ ​ក្នុង​ត្រកូល​ទ្រុស្តសីល​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​ជា​មនុស្ស​កំណាញ់​ ​ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​បាន​ប្រគេន​នំ​ដល់​លោកម្ចាស់​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​នំ​ ​ដល់​លោកម្ចាស់​ដោយដៃ​របស់​ខ្លួន​ ​មាតា​ក្មេក​របស់ខ្ញុំ​នោះ​ ​បាន​ប្រទេចផ្តាសា​ថា​ ​ហង​ជា​ស្ត្រី​មានគូស្រករ​ ​គេ​ប្រដៅ​មិនបាន​ ​មិន​ប្រាថ្នា​នឹង​ទទួលពាក្យ​អញ​ ​ក្នុង​កាលនោះ​ ​មាតា​ក្មេក​ខ្ញុំ​ខឹង​ ​ក៏​សំពង​ខ្ញុំ​នឹង​អង្រែ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636866274129152958
ទៅកាន់ទំព័រ៖