ព្រះត្រៃបិដក ភាគ ៥៥

​ត្រូវ​ត្រង់​ចង្កួយស្មា​ខ្ញុំ​ ​ខ្ញុំ​មិន​អាច​ដើម្បី​រស់នៅ​យូរ​បាន​ ​ខ្ញុំ​ក៏​បែកធ្លាយ​រាងកាយ​ ​ផុត​ស្រឡះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ ​បាន​មក​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ល្អ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ឧឡារ​វិមាន​ ​ទី១​។​


​ឧ​ច្ឆុ​វិមាន​ ​ទី២​


 [​៣០​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​រុងរឿង​ក្រៃពេក​ដោយ​សិរី​ផង​ ​វណ្ណៈ​ផង​ ​យស​ផង​ ​តេជះ​ផង​ ​ដូច​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​ញុំាង​ផែនដី​ ​ព្រមទាំង​ទេវលោក​ឲ្យ​ភ្លឺច្បាស់​ ​ឬដូច​ព្រហ្ម​ ​រុងរឿង​ជាង​ពួក​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ​ក្នុង​ឋាន​ត្រៃត្រឹង្ស​ ​ម្នាល​ទេវតា​ ​អ្នកមានគុណ​ល្អ​ ​ទ្រទ្រង់​កម្រងផ្កា​ឧប្បល​ ​មាន​គ្រឿងប្រដាប់​ត្រចៀក​ ​មាន​សម្បុរស្បែក​ដូច​មាស​ ​មានខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់​សំពត់​ដ៏​ឧត្តម​ ​អាត្មា​សូម​សួរ​នាង​ ​នាង​ជា​អី្វ​ ​មក​ថ្វាយបង្គំ​អាត្មា​ ​នាង​កាល​កើតជា​មនុស្ស​ក្នុង​ជាតិមុន​ ​បាន​ធ្វើ​អំ​ពើ​អី្វ​ដោយខ្លួនឯង​ ​ក្នុង​កាលមុន​ ​បាន​សន្សំ​ទាន​ ​ឬ​បាន​សង្រួម​ក្នុង​សីល​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636866274429240122
ទៅកាន់ទំព័រ៖