ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​ភប់ប្រសព្វ​ផល​ ​មួយអន្លើដោយ​ពួក​ទេវតា​ ​ខ្ញុំ​រីករាយ​ដោយ​កាមគុណ​ ​៥​ ​អំពើ​ជាកុសល​នោះ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​បាន​ទទួលផល​អំពើ​ជា​សុខ​ ​ដោយខ្លួនឯង​ ​ខ្ញុំ​មាន​ព្រះឥន្ទ​ ​ជាធំ​ជាង​ទេវតា​គ្រប់គ្រង​ ​មាន​ពួក​ទេវតា​ក្នុង​ឋាន​តាវត្តឹង្ស​រក្សា​ ​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ ​៥​ ​ផល​នៃ​បុណ្យ​បែបនេះ​ ​មាន​ប្រមាណ​ច្រើន​ ​ឧ​ច្ឆុ​ទកិ្ខ​ណា​ទាន​របស់ខ្ញុំ​មានផល​ច្រើន​ ​ខ្ញុំ​ភប់ប្រសព្វ​ផល​ ​មួយអន្លើដោយ​ពួក​ទេវតា​ ​ខ្ញុំ​រីករាយ​ដោយ​កាមគុណ​ ​៥​ ​ផល​នៃ​បុណ្យ​បែបនេះ​ ​មាន​ប្រមាណ​ច្រើន​ ​ឧ​ច្ឆុ​ទក្ខិណាទាន​របស់ខ្ញុំ​ ​មាន​សេ​ចកី្ត​រុងរឿង​ច្រើន​ ​ខ្ញុំ​មាន​ព្រះឥន្ទ​ជាធំ​ជាង​ទេវតា​គ្រប់គ្រង​ ​មាន​ពួក​ទេវតា​ក្នុង​ឋាន​តា​វតឹ្តង្ស​រក្សា​ ​ដូចជា​សហស្សនេត្រ​ ​ក្នុង​នន្ទ​នវ័ន​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​ចូល​មក​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់​ ​អ្នក​ប្រកបដោយ​សេ​ចកី្ត​ករុណា​ ​ជា​អ្នកប្រាជ្ញ​ផង​ ​ទូល​សួរ​នូវ​អាការ​មិន​មាន​រោគ​ផង​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636866274836233401
ទៅកាន់ទំព័រ៖