ព្រះត្រៃបិដក ភាគ ៥៥
ព្រោះខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅ ១ កំណាត់ ដល់លោកម្ចាស់ ដោយបីតិដ៏ថ្លឹងមិនបាន។
ចប់ ឧច្ឆុវិមាន ទី២។
បល្លង្កវិមាន ទី៣
[៣១] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា មានអានុភាពច្រើន នាងនៅលើបល្លង្កដ៏ប្រសើរ វិចិត្រដោយកែវមណី និងមាស ដេរដាសដោយផ្កា មានទីដេកដ៏ឱឡារិកនោះ ទាំងពួកស្ត្រីអប្សររបស់នាងទាំងនេះ ផ្លែងឫទ្ធិផ្សេងៗ រាំ ច្រៀង ឲ្យត្រេកអរដោយជុំវិញ ម្នាលនាងមានអានុភាពច្រើន នាងបានដល់នូវឫទ្ធិនៃទេវតា នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
(ទេវតានោះតបថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលស្តុកស្តម្ភ មិនមានសេចកី្តក្រោធ ប្រព្រឹត្តតាមអំណាចរបស់បី្ត មិនប្រមាទក្នុងឧបោសថ
ID: 636866275222255480
ទៅកាន់ទំព័រ៖