ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំកាលកើតជាមនុស្ស នៅក្មេងមិនទាន់ចាស់ មានចិត្តជ្រះថ្លា បានធ្វើបី្តឲ្យប្រោសប្រាណ បានប្រព្រឹត្តតាមសេចកី្តពេញចិត្ត (របស់បី្ត) ទាំងថ្ងៃទាំងយប់ ខ្ញុំជាស្ត្រីមានសីលក្នុងកាលមុន បានវៀរចាកបាណាតិបាត មិនប្រព្រឹត្តលួច មានកាយបរិសុទ្ធ ប្រព្រឹត្តព្រហ្មចរិយធម៌ដ៏ស្អាត ទាំងមិនផឹកទឹកស្រវឹង មិនពោលពាក្យកុហក បានធ្វើការបំពេញក្នុងសិក្ខាបទទាំងឡាយ ខ្ញុំមានចិត្តជ្រះថ្លា ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ មានចិត្តត្រេកអរ បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង លុះសមាទាននូវកុសលធម៌ដ៏ប្រសើរនេះ ដែលមានសេចកី្តសុខជាកម្រៃប្រកបដោយអង្គ ៨ ហើយ បានប្រព្រឹត្តតាមអំណាចដ៏ល្អចំពោះបី្ត ជាសាវិកា របស់ព្រះសុគត ក្នុងកាលមុន
ID: 636866275392845237
ទៅកាន់ទំព័រ៖