ព្រះត្រៃបិដក ភាគ ៥៥
លុះបានធ្វើអំពីជាកុសលប្រាកដដូច្នេះ ក្នុងជីវលោកហើយ ទើបបានចំណែកនៃភព ប្រកបដោយសម្បតិ្តទិព្វវិសេស ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក្នុងបរលោក បានដល់នូវឫទ្ធិនៃទេវតា មកកើតក្នុងសុគតិ មានវិមានប្រាសាទដ៏ប្រសើរ ជាទីរីករាយនៃចិត្ត មានពួកស្ត្រីអប្សរហែហម ពួកទេវតាដែលមានពន្លឺខ្លួនឯង រមែងត្រេកអរនឹងខ្ញុំ ដែលមានអាយុវែង មកកាន់ទេវវិមាន។
ចង់ បល្លង្កវិមាន ទី៣។
លតាវិមាន ទី៤
[៣២] ពួកទេវតា ឈ្មោះលតា ១ សជ្ជា ១ បវរា ១ អច្ឆិមុតី ១ សុតា ១ ជាធីតា នៃស្តេចវេស្សវ័ណ ជាស្តេចប្រសើរ មានសិរី ជាធីតាដ៏រុងរឿង មានប្រាជ្ញាល្អ ដោយគុណធម៌ទាំងឡាយ ពួកនារីទាំង ៥ នាក់ បានទៅកាន់ស្ទឹង ដែលមានទឹកត្រជាក់ មានផ្កាឧប្បល ជាទីក្សេម ដើម្បីងូត ក្នុងហិមវន្តប្រទេសនេះ លុះពួកទេវតាទាំងនោះ បានងូតទឹកក្នុងស្ទឹងនោះរួចហើយ ក៏រីករាយ
ID: 636866275677171500
ទៅកាន់ទំព័រ៖