ព្រះត្រៃបិដក ភាគ ៥៥

​រាំច្រៀង​សប្បាយ​ ​ហើយ​នាង​សុតា​ ​បាន​និយាយ​នឹង​នាង​លតា​ថា​ ​ខ្ញុំ​សួរ​នាង​ ​ម្នាលនាង​ ​អ្នក​ទ្រទ្រង់​កម្រងផ្កា​ឧប្បល​ ​ទ្រទ្រង់​ប្រដាប់​ត្រចៀក​ ​មាន​សម្បុរស្បែក​ល្អ​ដូច​មាស​ ​មាន​ភ្នែក​ប្រកបដោយ​ស្នាម​ក្រហម​លឿង​ ​ល្អ​ដូច​អាកាស​ ​(​ដែល​ផុត​ចាក​ពពក​)​ ​ជា​ស្ត្រី​មាន​អាយុវែង​ ​យស​របស់​នាង​ ​តើ​បុ​ណ្យ​អី្វ​តាក់តែង​ឲ្យ​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ជាទីស្រឡាញ់​បំផុត​របស់​បី្ត​ ​នាង​ល្អឆើត​ឆាយ​ដោយ​រូប​ ​ជា​ស្ត្រី​ឈ្លាស​ ​ក្នុង​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​តើ​ដោយ​បុណ្យ​ដូចម្តេច​ ​ម្នាល​នរ​នារី​ ​នាង​ដែល​យើង​សួរ​ហើយ​ ​ចូរ​ ​ប្រាប់​យើង​។​
 ​(​នាង​លតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​កូនប្រសា​ ​ក្នុង​ត្រកូល​មាន​ភោគៈ​ដ៏​លើសលុប​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ប្រព្រឹត្ត​តាម​អំណាច​ស្វាមី​ ​មិន​ប្រមាទ​ក្នុង​ឧបោសថ​ ​ជា​មនុស្ស​នៅក្មេង​ ​មិនទាន់​ចាស់​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ញុំាង​បី្ត​ ​ឲ្យ​ប្រោសប្រាណ​ ​បាន​ញុំាង​ទេវតា​ដ៏​ប្រសើរ​ ​គឺ​ឪពុកក្មេក​ ​ម្តាយក្មេក​ ​(​និង​បងប្អូន​ខាង​បី្ត​)​ ​ព្រមទាំង​ខ្ញុំប្រុស​ ​ខ្ញុំស្រី​ឲ្យ​ត្រេកអរ​ ​យស​របស់ខ្ញុំ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ក្នុង​កាលនោះ​ ​ខ្ញុំ​នោះ​បាន​ដល់​នូវ​សេ​ចកី្ត​វិសេស​ក្នុង​ហេតុ​ ​៤​ ​យ៉ាងគឺ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636866275900764288
ទៅកាន់ទំព័រ៖