ព្រះត្រៃបិដក ភាគ ៥៥
អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ ដោយកុសលកម្មនោះ ខ្ញុំបានភប់ប្រសព្វ នូវល្បែងជាទីរីករាយដ៏ច្រើន។
នាងលតានេះ ពោលពាក្យណា ពាក្យនោះ (យើងទាំងឡាយ) ឮហើយ ឬយើងទាំងឡាយ សួរនូវហេតុណា នាងលតា បានប្រាប់ (ហេតុនោះ) ដល់យើងថា ធម្មតាបី្តទាំងឡាយ ជាអ្នកស្លូតត្រង់ចំពោះយើងទាំងឡាយផង ជាគតិរបស់នារីទាំងឡាយផង ជាទេវតាដ៏ប្រសើរ របស់នារីទាំងឡាយនោះផង ពួកយើងទាំងអស់ នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ ពួកស្ត្រីប្រតិបតិ្តបី្តយ៉ាងណា ពួកយើងទាំងអស់គ្នា នឹងប្រព្រឹត្តនូវធម៌ចំពោះបី្តទាំងឡាយ (យ៉ាងនោះ) នាងលតានេះ កាលបាននូវសម្បតិ្តណាហើយពោល យើងទាំងឡាយ រមែងបាននូវ (សម្បតិ្តនោះ) សត្វសីហៈ ជាសត្វស៊ីសាច់ ត្រាច់ទៅតាមដងភ្នំ អាស្រ័យនៅក្នុងភ្នំឈ្មោះមហិន្ធរ (ភ្នំទ្រទ្រង់ផែនដី) ស្ទុះទៅសង្គ្រុបចាប់ស៊ីនូវពួកម្រឹគតូចៗ ដែលមានជើងបួនក្រៅនេះ យ៉ាងណាមិញ នាងលតានោះ ជាស្ត្រីមានសទ្ធា ជាអរិយសាវិកាក្នុងសាសនានេះ អាស្រ័យនូវបី្ត ហើយប្រតិបតិ្តបី្ត
ID: 636866276098735612
ទៅកាន់ទំព័រ៖