ព្រះត្រៃបិដក ភាគ ៥៥
បានសម្លាប់សេចកី្តក្រោធ គ្របសង្កត់នូវសេចកី្តកំណាញ់ ប្រព្រឹត្តធម៌ ហើយរីករាយក្នុងឋានសួគ៌ ក៏យ៉ាងនោះដែរ។
ចប់ លតាវិមាន ទី៤។
គុតិ្តលវិមាន ទី៥
[៣៣] (មហាសត្ត
(១) ឈ្មោះគុតិ្តលៈពោលថា) ខ្ញុំបង្រៀននូវពិណមានខ្សែ ៧ មាន សំឡេងពីរោះ ជាទីសប្បាយរីករាយ (សិស្សឈ្មោះមុសលៈ) នោះ ចង់ប្រឡងឫទិ្ធនឹងខ្ញុំ ក្នុងទីស្នាមសម្រាប់លេង បពិត្រកោសិយៈ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។
(សក្កទេវរាជពោលថា) ខ្ញុំជាទីពឹងរបស់លោកបាន ខ្ញុំជាអ្នកបូជាអាចារ្យ សិស្ស នឹងមិនឈ្នះលោកទេ បពិត្រអាចារ្យ លោកនឹងឈ្នះសិស្ស។
(ព្រះមហាមោគ្គល្លានសួរទេវតាថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក សម្បុររបស់នាងបែបនោះ តើសម្រេចដោយបុណ្យ ដូចម្តេច ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុដូចម្តេច
ម្នាលទេវតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច
(១) ក្នុងកាលមុន មហាសត្វធ្លាប់ធ្វើជាអាចារ្យរបស់សក្កទេវរាជ។
ID: 636866276730441743
ទៅកាន់ទំព័រ៖