ព្រះត្រៃបិដក ភាគ ៥៥
បីឋវិមាន ទី៤
[៤] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈនៃកែវពិទូរ្យ ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញុំាងទីបំផុតនៃពពកឲ្យភ្លឺច្បាស់បាន
តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី។
ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលកម្មនេះថា
ខ្ញុំមានអានុភាព ដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះ តិចណាស់ ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក
ID: 636866131378888110
ទៅកាន់ទំព័រ៖