ព្រះត្រៃបិដក ភាគ ៥៥
នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យដូចម្តេច។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ មោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
នារីឲ្យនូវសំពត់ដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជាស្ត្រី ឲ្យនូវវត្ថុមានសភាពជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោករមិលមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោកមើលនូវផលនៃបុណ្យទាំងឡាយ
ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
វត្ថទាយិកាវិមាន បណ្ឌិតសំដែងឲ្យពិស្តារយ៉ាងណា ចតុរវិមានក្រៅនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ យ៉ាងនោះផងចុះ។
(នាង) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ID: 636866277136854989
ទៅកាន់ទំព័រ៖