ព្រះត្រៃបិដក ភាគ ៥៥

​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 នារី​ឲ្យ​នូវ​ផ្កា​ដ៏​ឧត្តម​ ​ជា​ស្ត្រី​ប្រសើរ​ជាង​ជន​ប្រុសស្រី​ទាំងឡាយ​ ​នារី​នោះ​ ​ជា​ស្ត្រី​ឲ្យ​ ​នូវ​វត្ថុ​មាន​សភាព​ជាទីស្រឡាញ់​ ​ទើប​ទៅកាន់​ឋាន​ ​មាន​វិមាន​ជាដើម​ ​បាន​នូវ​របស់​ទិព្វ​ ​ជាទី​គាប់ចិត្ត​យ៉ាងនេះ​ ​សូម​លោក​រមិលមើល​ ​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​មើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​ ​
 ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​រុងរឿង​។​បេ​។​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​ ​ប្រាកដ​ដូច្នោះ​ ​តើ​ដោយ​បុណ្យ​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែ​លព្រះមោ​គ្គ​ល្លា​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636866277597631344
ទៅកាន់ទំព័រ៖