ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ក្នុង​សីល​របស់​ខ្លួន​ ​សូម​លោក​មើល​ ​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​រមិលមើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​ ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​ ​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​ ​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ជា​ទាសី​ ​ធ្វើការ​បម្រើ​នៃជ​នដ​ទៃ​ ​មិន​ខ្ជិលច្រអូស​ដោយ​កិច្ចការ​ ​(​ទាំងពួង​)​ ​ជា​ស្ត្រី​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​មិន​មើលងាយ​គេ​ ​ជា​អ្នក​ចែករំលែក​នូវ​ចំណែក​របស់​ខ្លួន​ ​(​ដល់​ជន​អ្នក​ត្រូវការ​)​ ​សូម​លោក​មើល​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636866279854660438
ទៅកាន់ទំព័រ៖