ព្រះត្រៃបិដក ភាគ ៥៥

​សូម​លោក​រមិលមើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ឱ​ហ្ន៎​ ​ដំណើរ​មក​នៃ​អញ​ក្នុងថ្ងៃនេះ​ ​ជាការល្អ​ណាស់​តើ​ ​ថ្ងៃនេះ​ភ្លឺ​ល្អ​ណាស់​ ​ការ​ក្រោក​ឡើង​ ​អំពី​ដំណេក​ល្អ​ណាស់​ ​ព្រោះ​អញ​បានឃើញ​ពួក​ទេវតា​ ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​អាត្មាអញ​នោះ​ ​បាន​ស្តាប់ធម៌​របស់​ពួក​ទេវតា​ទាំងនោះ​ ​នឹង​បាន​ធ្វើកុសល​ច្រើន​ ​ដោយ​ការ​ឲ្យ​ទាន​ផង​ ​ដោយ​ការប្រព្រឹត្តិ​ស្មើ​ផង​ ​ដោយ​ការ​សង្រួម​ផង​ ​ដោយ​ការ​ទូន្មាន​ផង​ ​អ្នកផង​ទៅ​ក្នុង​ទីណា​ ​ហើយ​មិន​សោយសោក​ ​អាត្មាអញ​នោះ​ ​នឹង​នៅក្នុង​ទីនោះ​ដែរ​។​

​ចង់​ ​គុតិ្តល​វិមាន​ ​ទី៥​។​


​ទទ្ទល្ល​វិមាន​ ​ទី៦​


 [​៣៤​]​ ​(​នាង​ភទ្ទា​សួរ​ថា​)​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ ​មានយស​កន្លង​នូវ​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ទាំងអស់​ដោយ​យស​ផង​ ​ដោយ​សម្បុរ​ផង​ ​ខ្ញុំ​មិនដែល​ឃើញ​ ​(​នាង​)​ ​សោះ​ ​ឃើញ​ម្តងនេះ​ ​ឈ្មោះថា​ឃើញ​ជាដំបូង​ ​នាង​មក​អំពី​ពួក​ទេវតា​ជាន់​ណា​ ​បាន​ជាម​ក​ហៅ​ចំ​ឈ្មោះ​របស់ខ្ញុំ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636866282083377914
ទៅកាន់ទំព័រ៖