ព្រះត្រៃបិដក ភាគ ៥៥

 (​នាង​សុ​ភទ្ទា​ឆ្លើយ​ថា​)​ ​ម្នាល​នាង​ភទ្ទា​ ​ខ្ញុំ​ជា​ស្ត្រី​ឈ្មោះ​សុ​ភទ្ទា​ ​ខ្ញុំ​ជា​ភរិយា​រួម​ ​(​បី្ត​)​ ​ជាមួយនឹង​នាង​ផង​ ​ហើយ​ត្រូវជា​ប្អូន​នាង​ផង​ ​ក្នុង​ភព​ជា​របស់​មនុស្ស​ ​ក្នុង​កាលមុន​ ​ខ្ញុំ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ផុត​ស្រឡះ​ច្យុត​ចាក​មនុស្សលោក​នោះ​ ​បាន​មក​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​និម្មានរតី​។​
 (​នាង​ភទ្ទា​សួរ​ថា​)​ ​ម្នាលនាង​សុ​ភទ្ទា​ ​នាង​បាន​ថ្លែង​នូវ​ជាតិ​របស់​ខ្លួន​ ​ក្នុង​ពួក​ទេវតា​ជាន់​និម្មានរតី​ណា​ ​ពួក​សត្វ​មានកម្ម​ជាកុសល​ធ្វើ​ហើយ​ដ៏​ច្រើន​ ​រមែង​ទៅកាន់​ពួក​ទេវតា​ជាន់​និម្មានរតី​នោះ​ ​នាង​ ​អ្នកណា​ប្រៀនប្រដៅ​ ​ដោយហេតុ​ដូចម្តេច​ ​ដោយ​ប្រការ​ដូចម្តេច​ ​នាង​ជា​ស្ត្រី​មានយស​ ​ដល់​នូវ​យស​បែបនេះ​ ​បាន​នូវ​គុណវិសេស​ដ៏​ធំ​ទូលាយ​ ​តើ​ដោយ​ទាន​ដូចម្តេច​ ​ដោយ​វត្ត​ល្អ​ដូចម្តេច​ ​ម្នាល​ទេវតា​ ​ខ្ញុំ​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​នាង​សុ​ភទ្ទា​ឆ្លើយ​ថា​)​ ​ក្នុង​កាលមុន​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យ​ទាន​ណា​ ​ដោយដៃ​របស់​ខ្លួន​ ​ទាន​នោះ​ ​គឺ​បិណ្ឌបាត​(​១​)​ ​៨​ ​(​ដែល​ខ្ញុំ​ឲ្យហើយ​)​ ​ដល់​សង្ឃ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
​(​១​)​ ​បិណ្ឌបាត​ដែល​បុគ្គល​ឲ្យ​ដល់​ភិក្ខុ​ ​៨រូប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636866282438848245
ទៅកាន់ទំព័រ៖