ព្រះត្រៃបិដក ភាគ ៥៥

 ​(​នាង​ភទ្ទា​សួរ​ថា​)​ ​ខ្ញុំ​បាន​ញុំាង​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សេ​ចកី្ត​សង្រួម​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ច្រើនលើស​ជាង​នាង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ​ ​និង​ទឹក​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យ​ទាន​ដោយដៃ​របស់​ខ្លួន​ច្រើនលើស​ជាង​នាង​ ​ហើយ​ចូល​ទៅកាន់​កាយ​ថោកទាប​ ​នាង​ឲ្យ​ទាន​តិច​ជាង​ខ្ញុំ​ទេ​ ​ប៉ុន្តែ​បាន​នូវ​គុណវិសេស​ដ៏​ធំ​ទូលាយ​ ​តើ​ដោយហេតុ​ដូចម្តេច​ ​ម្នាល​ទេវតា​ ​ខ្ញុំ​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​នាង​សុ​ភទ្ទា​ឆ្លើយ​ថា​)​ ​ភិក្ខុ​អ្ន​កញុំាង​ចិត្ត​ឲ្យ​ចំរើន​ ​ខ្ញុំ​បានឃើញ​ក្នុង​កាលមុន​ ​ខ្ញុំ​បាន​និមន្ត​ព្រះ​រេ​វត​ត្ថេ​រនោះ​ ​មានខ្លួន​ជា​គំរប់​ ​៨​ ​ដោយ​ភត្ត​ ​ព្រះ​រេ​វត​ត្ថេ​រនោះ​ ​ធ្វើ​នូវ​ប្រយោជន៍​ធំ​ដល់​ខ្ញុំ​ ​ដោយ​សេ​ចកី្ត​អនុគ្រោះ​ ​បាន​ប្រាប់​ខ្ញុំ​ថា​ ​នាង​ចូរ​ឲ្យ​ ​(​ទាន​)​ ​ចំពោះ​សង្ឃ​ ​ខ្ញុំ​ក៏បាន​ធ្វើតាម​ពាក្យ​លោក​ ​សង្ឃ​គ​តា​ទកិ្ខ​ណា​នោះ​ ​ជា​ទាន​មានផល​ប្រមាណ​មិនបាន​ ​ខ្ញុំ​បាន​ដំ​កល់​ទុក​ល្អ​ហើយ​ ​ឯ​ទាន​ដែល​នាង​ឲ្យហើយ​ ​ចំពោះ​បុគ្គល​ទាំងឡាយ​ ​ទាន​របស់​នាង​នោះ​ ​មិន​មានផល​ច្រើន​ឡើយ​។​
 (​នាង​ភទ្ទា​ឆ្លើយ​ថា​)​ ​ឥឡូវនេះ​ ​ខ្ញុំ​បានដឹង​ច្បាស់​ហើយ​ថា​ ​ទាន​ដែល​បុគ្គល​បាន​ឲ្យ​ចំពោះ​សង្ឃ​ ​ជា​ទាន​មានផល​ច្រើន​ ​ខ្ញុំ​នោះ​ ​បើ​បាន​ទៅកាន់​អត្តភាព​ជា​មនុស្ស​ ​ដឹង​កី្ត​កាលណា​ ​ប្រាសចាក​សេ​ចកី្ត​កំណាញ់​ ​មិន​ធ្វេសប្រហែស​ ​នឹង​ឲ្យ​ទាន​ចំពោះ​សង្ឃ​រឿយ​ៗ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636866282701203251
ទៅកាន់ទំព័រ៖