ព្រះត្រៃបិដក ភាគ ៥៥

 ​(​ព្រះឥន្ទ​សួរ​ថា​)​ ​ម្នាល​នាង​ភទ្ទា​ ​ទេវតា​នេះ​ ​ត្រូវ​ជា​អី្វ​នឹង​នាង​ ​ក៏​មក​ប្រឹក្សា​ជាមួយ​នាង​ ​ទាំង​សម្បុរ​រុងរឿង​កន្លង​ពួក​ទេវតា​ជាន់​តា​វតឹ្តង្ស​។​
 (​នាង​ភទ្ទា​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ទេវតា​ ​កាលពីដើម​ ​ទេវតា​នោះ​ ​កើតជា​មនុស្ស​ ​ក្នុង​ភព​នៃ​មនុស្ស​ ​បាន​ជា​ភរិយា​របស់​ព្រះអង្គ​ ​ជាមួយនឹង​ខ្ញុំ​ផង​ ​ហើយ​ត្រូវជា​ប្អូន​ខ្ញុំ​ព្រះអង្គ​ផង​ ​បាន​ឲ្យ​ទាន​ទាំងឡាយ​ ​ចំពោះ​សង្ឃ​ ​មានបុណ្យ​ធ្វើ​ហើយ​ ​ទើបបាន​រុងរឿង​ដូច្នេះ​។​
 (​ព្រះឥន្ទ​ពោល​ថា​)​ ​ម្នាល​នាង​ភទ្ទា​ ​កាលពីដើម​ ​ប្អូនស្រី​រុងរឿង​ដោយ​ធម៌​ជាង​នាង​ ​ព្រោះ​បាន​ញុំាង​ទក្ខិណាទាន​ ​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ចំពោះ​សង្ឃ​ ​មានផល​រាប់​មិនបាន​ ​ដ្បិត​ព្រះពុទ្ធ​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ខ្ញុំ​បាន​សួរ​នូវ​ផល​នៃ​ការចែក​រំលែក​ ​ចំពោះ​បុគ្គល​ដែលគេ​ឲ្យ​ទាន​ទៅ​មានផល​ច្រើន​ ​ខ្ញុំ​បាន​សួរ​ព្រះពុទ្ធ​អំពី​បុណ្យ​ ​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​របស់​មនុស្ស​ទាំងឡាយ​អ្នកឲ្យ​ទាន​ ​ជា​សត្វ​ប្រាថ្នា​បុណ្យ​ ​ចំពោះ​ពួក​បុគ្គល​ ​ដែលគេ​ឲ្យ​ទាន​ទៅ​ ​មានផល​ច្រើន​ ​កាល​ព្រះពុទ្ធ​ជ្រាប​ច្បាស់​នូវ​ផល​នៃ​កម្ម​ ​គឺ​វិបាក​នៃ​ការចែក​រំលែក​ចំពោះ​ពួក​បុគ្គល​ដែលគេ​ឲ្យ​ទាន​ទៅ​មានផល​ច្រើន​ ​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ព្យាករ​បញ្ហា​នោះ​ដល់​ខ្ញុំ​ ​បុគ្គល​ ​៤​ ​ពួក​ ​អ្នក​ដល់​នូវ​មគ្គ​ ​និង​បុគ្គល​ ​៤​ ​ពួក​តាំងនៅ​ក្នុង​ផល​ ​នេះឯង​ហៅថា​ ​សង្ឃ​ ​លោក​ប្រតិ​បតិ្ត​ត្រង់​ ​ប្រកបដោយ​ប្រាជ្ញា​ ​និង​សីល​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636866282935256638
ទៅកាន់ទំព័រ៖