ព្រះត្រៃបិដក ភាគ ៥៥

​មាន​ដើម​ច្រនៀង​ ​ដើម​ព្រីង​ ​ដើម​អសោក​ ​មាន​ឈើ​ប្រកបដោយ​ផ្កា​ ​ជា​បណ្តាញ​មាន​ប្រការ​ផ្សេង​ៗ​ ​ដែល​ខ្ញុំ​បាន​ហើយដោយ​កម្ម​ណា​ផង​ ​វិមាន​នេះ​ ​ដែល​ខ្ញុំ​បាន​ហើយ​ ​ដោយ​កម្ម​ណា​ផង​ ​ខ្ញុំ​នឹង​សំដែង​កម្ម​នោះ​ៗ​ ​ដល់​លោកម្ចាស់​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ចាំ​ស្តាប់​ចុះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាន​ស្រុក​មួយ​ឈ្មោះ​នាឡ​កៈ​ ​នៅក្នុង​ដែន​មគធៈ​ដ៏​ប្រសើរ​ ​នា​ទិសខាងកើត​ ​កាលពីដើម​ ​ខ្ញុំ​ព្រះករុណា​ជា​កូនប្រសា​ ​(​ក្នុង​គហបតិ​ត្រកូល​)​ ​ក្នុង​ស្រុក​នាឡ​កៈ​នោះ​ ​ពួក​ជន​ក្នុង​ស្រុក​ស្គាល់​ខ្ញុំ​ថា​ ​នាង​សេស​វតី​ ​ខ្ញុំ​នោះ​ ​បាន​សន្សំ​នូវ​កុសលកម្ម​ ​ក្នុង​ស្រុក​នោះ​ ​ខ្ញុំ​មានចិត្ត​រីករាយ​ ​បាន​បូជា​ផ្កា​ដល់​ព្រះ​ឧប​តិ​ស្ស​ត្ថេ​រ​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​ ​លោក​មានគុណ​ដ៏​ធំ​ ​បរិនិព្វាន​ហើយ​ ​មានគុណ​ប្រមាណ​មិនបាន​ ​លុះ​ខ្ញុំ​បាន​បូជា​លោកអ្នក​ស្វែងរក​នូវ​គុណ​ដ៏​លើសលុប​ ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ ​បាន​ដល់​គតិ​យ៉ាង​ក្រៃលែង​ ​ហើយ​ខ្ញុំ​លះបង់​កាយ​ជា​របស់​មនុស្ស​ ​បាន​មកកាន់​ទេវនិកាយ​ជាន់​តាវត្តឹង្ស​ ​នា​ឋាន​ទេវលោក​នេះ​។​

​ចប់​ ​សេស​វតី​វិមាន​ ​ទី៧​។​

ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636866284031859360
ទៅកាន់ទំព័រ៖