ព្រះត្រៃបិដក ភាគ ៥៥

​កាលដែល​ដំរី​នោះ​ ​កំពុង​ដើរទៅ​ ​ក​ណ្តឹង​ជា​វិការៈ​នៃ​មាស​ ​មាន​ស្នូរ​ជាទី​ត្រេកអរ​ ​ស្នូរ​គឹកកង​នៃ​ក​ណ្តឹង​ទាំងនោះ​ ​លាន់ឮ​ដូច​តូរ្យតន្ត្រី​ ​ប្រកបដោយ​អង្គ​ ​៥​ ​នាង​ដែល​មាន​សំពត់​ល្អ​ ​មានខ្លួន​ប្រដាប់​ហើយ​ ​(​ឋិតនៅ​)​ ​លើ​-​ក​ ​នៃ​ដំរី​នោះ​ ​មាន​សម្បុរ​រុងរឿង​កន្លង​ពួក​នៃ​ស្រី​អប្សរ​ដ៏​ច្រើន​ ​នេះ​ជា​ផល​ទាន​របស់​នាង​ ​ឬ​សីល​ ​ឬ​អញ្ជលិកម្ម​ ​នាង​ដែល​អាត្មា​សួរ​ហើយ​ ​ចូរ​ប្រាប់​រឿង​នោះ​ដល់​អាត្មា​ចុះ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​ ​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​ ​ខ្ញុំ​បានឃើញ​សាវ័ក​ប្រកបដោយ​គុណធម៌​ ​មាន​ឈាន​ ​ត្រេកអរ​ក្នុង​ឈាន​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​បាន​ប្រគេន​អាសនៈ​ ​ក្រាល​នូវ​សំពត់​ដ៏​រោយរាយ​ដោយ​ផ្កា​ ​ខ្ញុំ​មាន​សេ​ចកី្ត​ជ្រះថ្លា​ ​បាន​រោយរាយ​ចុះ​នូវ​ផ្កាឈូក​ពាក់កណ្តាល​ ​ដោយ​ទី​ជុំវិញ​អាសនៈ​ ​ដោយ​ត្របក​ទាំងឡាយ​ ​ដោយដៃ​របស់​ខ្លួន​ ​ផល​ប្រាកដ​ដូច្នោះ​ ​របស់ខ្ញុំ​នេះ​ ​ជា​ផល​នៃ​កុសលកម្ម​នោះ​ ​ខ្ញុំ​ដែល​ពួក​ទេវតា​បូជា​ហើយ​ ​ព្រោះ​គួរ​គេ​ធ្វើសក្ការៈ​គោរព​ ​អ្នកណា​ ​មួយ​ជ្រះថ្លា​ហើយ​ ​គប្បី​ឲ្យ​អាសនៈ​ដល់​លោក​ ​អ្នកមាន​ចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​អ្នកនោះ​ ​គប្បី​ត្រេកអរ​ដូច​ខ្ញុំ​យ៉ាងនោះ
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636866131913338679
ទៅកាន់ទំព័រ៖