ព្រះត្រៃបិដក ភាគ ៥៥

 ​នាង​ឋិតនៅ​លើ​រថ​នោះ​ ​មាន​ពណ៌​ ​មាន​រូប​ប្រៀប​ដោយ​មាស​ ​ញុំាង​ប្រទេស​នេះ​ឲ្យ​ភ្លឺរុងរឿង​
 ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​ទេវធីតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ចំពោះ​ព្រះ​គោតម​ ​ព្រះអង្គ​មានគុណ​ប្រមាណ​មិនបាន​ ​ដែល​ទ្រង់​បរិនិព្វាន​ហើយ​ ​បាន​បូជា​បណ្តាញ​មាស​ដ៏​វិចិត្រ​ ​ដោយ​កែវមណី​ ​និង​មាស​រំលេច​ដោយ​កែវ​មុក្តា​ ​បាំង​ដោយ​សំណាញ់​មាស​ ​
 ខ្ញុំ​បាន​ធ្វើកុសល​កម្ម​នោះ​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សរសើរ​ហើយ​ ​ប្រាសចាក​សេ​ចកី្ត​សោក​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មានចិត្ត​ត្រេកអរ​ព្រម​។​

​ចប់​ ​មល្លិកា​វិមាន​ ​ទី៨​។​


​វិ​សា​លក្ខិ​វិមាន​ ​ទី៩​


 [​៣៧​]​ ​(​សក្កទេវរាជ​សួរ​ថា​)​ ​ម្នាលនាង​មាន​ភ្នែក​ទូលាយ​ ​នាង​ឈ្មោះ​អី្វ​ ​បាន​ជា​មាន​ ​ពួក​នារី​ចោមរោម​ ​ហើយ​ដើរក្រឡឹង​ជុំវិញ​ព្រៃ​ចិត្ត​លតា​ ​ជាទី​រីករាយ​ ​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​ចូល​ទៅកាន់​ព្រៃ​នេះ​ ​ក្នុង​កាលណា​ ​(​កាលនោះ​)​ ​ពួក​ទេវតា​ទាំងអស់​ ​ព្រមទាំង​យាន​ ​ព្រមទាំង​រថ​ដ៏​វិចិត្រ​ ​ក៏​មក​ក្នុង​ទីនុ៎ះ​ ​នាង​កាល​មកដល់​ក្នុង​ទីនេះ​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ឧទ្យាន​ ​ចិត្ត​រមែង​ប្រាកដ​ដោយ​កាយ​ ​រូប​របស់​នាង​ ​ក៏​ប្រាកដ​ដូច្នេះ​ ​តើ​ដោយហេតុ​ដូចម្តេច​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636866285713165526
ទៅកាន់ទំព័រ៖