ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ទៅ​ក្នុង​ថ្ងៃឧបោសថ​ ​ហើយ​បូជា​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ចំពោះ​ព្រះ​ស្តូប​ ​ដោយដៃ​របស់​ខ្លួន​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ទេវតា​ ​រូប​របស់ខ្ញុំ​ ​គតិ​ ​ឫទ្ធិ​ ​និង​អានុភាព​ ​របស់ខ្ញុំ​ ​(​កើតឡើង​)​ ​ដោយ​កម្ម​នោះ​ ​ដែល​ខ្ញុំ​បាន​បូជា​កម្រង​ផ្កា​កី្ត​ ​ដែល​ខ្ញុំ​ជា​ស្ត្រី​មាន​សី​លកី្ត​ ​ការ​បូជា​នូវ​កម្រងផ្កា​ ​និង​ការ​រក្សាសីល​របស់ខ្ញុំ​នោះ​ ​មិនទាន់​ឲ្យផល​នៅឡើយ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ទេវតា​ ​តែ​សេ​ចកី្ត​ប្រាថ្នា​របស់ខ្ញុំ​ថា​ ​សូមឲ្យ​ខ្ញុំ​បាន​ជាស​ក​ទា​គាមិនី​។​

​ចប់​ ​វិ​សា​លក្ខី​វិមាន​ ​ទី៩​។​


​បារិច្ឆត្តក​វិមាន​ ​ទី១០​


 [​៣៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​កាល​នាង​កាន់​ផ្កា​រលួសផ្អុង​ទាំងឡាយ​ ​ឈ្មោះ​បារិច្ឆត្តក​ព្រឹក្ស​ ​គួរ​រីករាយ​ ​គួរ​ត្រេកអរ​នៃ​ចិត្ត​ ​ហើយ​ក្រង​ជា​កម្រង​ទិព្វ​ ​ច្រៀង​ ​រីករាយ​សប្បាយ​ ​កាលដែល​នាង​កំពុង​រាំ​នោះ​ ​សំឡេង​ទិព្វ​ទាំងឡាយ​ ​គួរ​ស្តាប់​ ​គួរ​ជាទី​រីករាយ​នៃ​ចិត្ត​ ​រមែង​លាន់ឮ​ ​អំពី​អវយវៈ​តូច​ធំ​ទាំងឡាយ​ដោយសព្វគ្រប់​ ​កាលដែល​នាង​កំពុង​រាំ​នោះ​ ​ក្លិន​ទិព្វ​ទាំងឡាយ​ ​មាន​ក្លិនក្រអូប​គួរ​ជាទី​រីករាយ​នៃ​ចិត្ត​ ​រមែង​ផ្សាយ​ចេញ​អំពី​អវយវៈ​តូច​ធំ​ទាំងឡាយ​ដោយសព្វគ្រប់​ ​នាង​ងាក​កាយ​ ​គ្រឿងប្រដាប់​ទាំងឡាយ​ណា​ ​ឰដ៏​ផ្នួងសក់​របស់​នាង​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636866286195253099
ទៅកាន់ទំព័រ៖