ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ បានប្រាសចាកសេចកី្តសោក ដល់នូវសេចកី្តសុខ មិនមានរោគ មានចិត្តត្រេកអរព្រម។
ចប់ មញ្ជិដ្ឋកវិមាន ទី១។
បភស្សរវិមាន ទី២
[៤០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតាល្អ មានពន្លឺ មានពណ៌ប្រសើរភ្លឺផ្លេក ស្លៀកសំពត់មានពណ៌ក្រហមស្រស់ មានឫទ្ធិច្រើន មានខ្លួនរុងរឿងហាក់ដូចប្រស់ព្រំដោយខ្លឹមចន្ទន៍ នាងជាអី្វ មកថ្វាយបង្គំអាត្មា មួយទៀត បល្លង្ករបស់នាងមានតម្លៃច្រើន សឹងវិចិត្រដោយកែវផ្សេងៗ ដ៏រុងរឿង នាងអង្គុយលើបល្លង្កដ៏រុងរឿង ដូចទេវរាជ (ឋិតនៅ) ក្នុងនន្ទនវ័ន ម្នាលនាងដ៏ចំរើន ក្នុងកាលមុន នាងបានប្រព្រឹត្តសុចរិតដូចម្តេច នាងសោយផលកម្មដូចម្តេច ក្នុងទេវលោក ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា បានប្រគេននូវផ្កាម្លិះ និងស្ករអំពៅដល់លោកម្ចាស់ កាលនិមន្តទៅដើម្បីបិណ្ឌបាត
ID: 636866287347919028
ទៅកាន់ទំព័រ៖