ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំទើបទទួលនូវផលនេះ នៃកម្មនោះក្នុងទេវលោក បពិត្រព្រះថេរៈដ៏ចំរើន តែសេចកី្តក្តៅក្រហាយមានដល់ខ្ញុំ ទាំងទោសកំហុស ដែលដល់នូវសេចកី្តទុក្ខ (ក៏កើតឡើង) ដល់ខ្ញុំ (ព្រោះ) ខ្ញុំនោះ មិនបានស្តាប់ធម៌ ដែលព្រះពុទ្ធជាធម្មរាជ ទ្រង់សំដែងល្អហើយ បពិត្រព្រះថេរៈដ៏ចំរើន ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកម្ចាស់ថា បុគ្គលណានីមួយ ដែលខ្ញុំគួរអនុគ្រោះ លោកម្ចាស់បានដឹកនាំបុគ្គលនោះក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធជាធម្មរាជ ទ្រង់សំដែងល្អហើយ សេចកី្តជឿចំពោះពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ មានដល់ទេវតាទាំងឡាយណា ទេវតាទាំងឡាយដទៃនោះ ច្រើនលើសលុប ដែលមានឫទ្ធិច្រើនជាងខ្ញុំ រមែងរុងរឿង កន្លងនូវខ្ញុំដោយអាយុ ដោយយស ដោយសិរី ដោយតេជះ ដោយវណ្ណៈ។
ចប់ បភស្សរវិមាន ទី២។
ID: 636866287588192771
ទៅកាន់ទំព័រ៖