ព្រះត្រៃបិដក ភាគ ៥៥
ចំណែកព្រះពុទ្ធ ព្រះអង្គមានចម្មាដ៏ភ្លឺ ប្រាកដស្មើដោយមាសព្រះអង្គបានសំដែងសមុទយសច្ច និងទុក្ខសច្ចជារបស់មិនទៀងផង បានសំដែងទុក្ខនិរោធសច្ច ជាអសង្ខតធម៌ផង មគ្គសច្ចផងដល់ខ្ញុំ ជាហេតុឲ្យខ្ញុំបានត្រាស់ដឹង ខ្ញុំជាស្ត្រីមានអាយុតិច ធ្វើមរណកាល ច្យុតមកកើតក្នុងពួកទេវតាជាន់តាវត្តឹង្ស ជាស្ត្រីមានយស ជាបជាបតី គឺប្រពន្ធមួយរបស់សក្កទេវរាជ ឈ្មោះនាងយសុត្តរា ល្បីឮទៅសព្វទិសទាំងឡាយ។
ចប់ នាគវិមាន ទី៣។
អលោមវិមាន ទី៤
[៤២] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុររុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើ (សម្រេច) ដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ID: 636866288189377157
ទៅកាន់ទំព័រ៖