ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំកុម្មាសក្រៀម ដល់ព្រះពុទ្ធជាអាទិច្ចពន្ធុ ទៀបក្រុងពារាណសី ដោយដៃរបស់ខ្លួន សូមលោកម្ចាស់មើលនូវផលនៃដុំនំកុម្មាសក្រៀមផង សាបផងចុះ អ្នកណាឃើញនាងអលោមា ជាស្រីដល់នូវសេចកី្តសុខហើយ នឹងមិនធ្វើនូវបុណ្យកើត ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ អលោមវិមាន ទី៤។
កញ្ជិកទាយិកាវិមាន ទី៥
[៤៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា
ខ្ញុំបានប្រគេននូវទឹកបបរ ដែលចំអិនលាយដោយផ្លែពុទ្រា អប់ដោយប្រេង ដល់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ក្នុងស្រុកឈ្មោះអន្ធកវិន្ទៈ
ID: 636866288537117046
ទៅកាន់ទំព័រ៖