ព្រះត្រៃបិដក ភាគ ៥៥

​ទក្ខិណាទាន​ ​(​ដែល​បុគ្គល​ឲ្យហើយ​)​ ​ចំពោះ​សង្ឃ​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​អ្នក​ទាំងឡាយ​ ​ចូ​ត្រេកអរ​ឲ្យ​ទាន​ទាំងឡាយ​ ​(​នោះ​)​ ​ចំពោះ​សង្ឃ​ ​(​នោះ​)​ ​ចុះ​ ​បុគ្គល​ទាំងឡាយ​ណា​ ​៨​ ​ពួក​ ​ដែល​សប្បុរស​ទាំងឡាយ​សរសើរ​ហើយ​ ​បើ​រាប់​ជាគូ​ ​បាន​ ​៤​ ​គូ​ ​បុគ្គល​ទាំងឡាយ​នោះ​ ​ជា​សាវ័ក​នៃ​ព្រះ​សុគត​ ​លោក​គួរ​ដល់​ទក្ខិណាទាន​ ​ទាន​ទាំងឡាយ​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​នុ៎ះ​ ​ជា​ទាន​មានផល​ច្រើន​
 ​បុគ្គល​ ​៤​ ​ពួក​ ​តាំងនៅ​ក្នុង​មគ្គ​ ​បុគ្គល​ ​៤​ ​ពួក​ ​តាំងនៅ​ក្នុង​ផល​ ​នេះ​ឈ្មោះថា​ព្រះសង្ឃ​ ​លោក​ប្រតិ​បតិ្ត​ត្រង់​ ​ប្រកបដោយ​បញ្ញា​ ​និង​សីល​ ​បុណ្យ​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​ដែល​ពួក​សត្វ​ជា​មនុស្ស​ ​ប្រាថ្នា​នូវ​បុណ្យ​ ​កាល​បូជា​ ​កាល​ធ្វើ​ ​បាន​ឲ្យហើយ​ចំពោះ​សង្ឃ​ ​ជា​ទាន​មានផល​ច្រើន​
 ព្រោះថា​ ​ព្រះសង្ឃ​នុ៎ះ​ ​ជា​ព្រះសង្ឃ​មានគុណ​ធំ​ទូលាយ​ ​ព្រះសង្ឃ​នុ៎ះ​ ​ដូចជា​សាគរ​ ​ដែល​ទ្រទ្រង់នូវ​ទឹក​មាន​ជម្រៅ​រាប់​មិនបាន​ ​ពួក​សាវ័ក​អ្នកមាន​សេ​ចកី្ត​ព្យាយាម​ ​ប្រសើរ​ជាង​នរៈ​ទាំងនេះ​ ​ជា​អ្នក​ប្រសើរ​មែនពិត​ ​ជា​អ្នកធ្វើ​នូវ​ពន្លឺ​ ​គឺ​ញាណ​ ​សំដែង​នូវ​ធម៌​ ​ពួក​សត្វ​ណា​ ​បាន​ឲ្យ​ទាន​ ​ឧទ្ទិសចំពោះ​ព្រះសង្ឃ​ ​(​ទាន​នោះ​)​ ​ឈ្មោះថា​ ​ពួក​សត្វ​ទាំងនោះ​បាន​ឲ្យ​ល្អ​ហើយ​ ​បូជា​តូច​ ​ល្អ​ហើយ​ ​បូជា​ធំ​ល្អ​ហើយ​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636866307251347439
ទៅកាន់ទំព័រ៖