ព្រះត្រៃបិដក ភាគ ៥៥

​ដល់​ភិក្ខុ​ ​កាល​និមន្ត​ទៅ​បិណ្ឌបាត​ក្នុង​នគរ​ដ៏​ប្រសើរ​ ​មាន​ផែនដី​ខ្ពស់​ ​ឈ្មោះ​បណ្ណ​ក​តៈ​ ​គួរ​ត្រេកអរ​នៃ​ពួក​ជន​អ្នក​នៅក្នុង​ដែន​ឯសិ​កៈ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 (​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ឈ្មោះ​សុមនា​ ​បាន​ប្រគេន​ផ្កាម្លិះ​ក្រពុំ​ ​មាន​ពណ៌​ប្រាកដ​ស្មើដោយ​ភ្លុក​ដំរី​ ​ដល់​ភិក្ខុ​អ្នកមាន​ចិត្តល្អ​ ​កាល​និមន្ត​ទៅ​បិណ្ឌបាត​ ​ក្នុង​នគរ​ដ៏​ប្រសើរ​ ​មាន​ផែនដី​ខ្ពស់​ ​ឈ្មោះ​បណ្ណ​ក​តៈ​ ​គួរ​ត្រេកអរ​នៃ​ពួក​ជន​អ្នក​នៅក្នុង​ដែន​ឯសិ​កៈ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ចតុ​រិត្ថី​វិមាន​ ​ទី៧​។​

ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636866308511749530
ទៅកាន់ទំព័រ៖