ព្រះត្រៃបិដក ភាគ ៥៥

​អម្ព​វិមាន​ ​ទី៨​


 [​៤៦​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ព្រៃស្វាយ​របស់​នាង​ជា​ទិព្វ​ ​គួរ​សប្បាយ​ ​មាន​ប្រាសាទ​ខ្ពស់​ធំ​ទូលាយ​ក្នុង​ព្រៃស្វាយ​នុ៎ះ​ ​សឹង​រងំ​ដោយ​តូរ្យតន្ត្រី​ផ្សេង​ៗ​ ​គឹកកង​ដោយ​ពួក​ស្រី​អប្សរ​ ​ទាំង​ប្រទីបជ្វាលា​ដ៏​ធំ​ ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ឈើ​ដែល​ផ្លែ​ចេញ​ជា​សំពត់​ ​ព័ទ្ធជុំវិញ​ ​ក៏​ភ្លឺរុងរឿង​ក្នុង​ប្រាសាទ​នោះ​ជានិច្ច​ ​ព្រៃស្វាយ​របស់​នាង​ជា​ទិព្វ​ ​គួរ​សប្បាយ​ ​មាន​ប្រាសាទ​ខ្ពស់​ធំ​ទូលាយ​ ​តើ​សម្រេច​ដោយ​បុណ្យ​ដូចម្តេច​ ​សម្បុរ​របស់​នាង​ ​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុណ្យ​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​ ​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ​ខ្ញុំ​កាល​ជាតិមុន​ ​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​នា​មនុស្សលោក​ ​បាន​ឲ្យ​ជាង​ធ្វើ​វិហារ​ ​ឧទ្ទិសចំពោះ​សង្ឃ​ ​មាន​ដើម​ស្វាយ​ព័ទ្ធជុំវិញ​ ​កាល​ធ្វើ​វិហារ​រួចស្រេច​ហើយ​ ​បាន​ធ្វើបុណ្យ​ឆ្លង​ ​ខ្ញុំ​បាន​ដណ្តប់​រុំ​ដើម​ស្វាយ​ទាំងឡាយ​ ​ធ្វើ​ផ្លែ​ទាំងឡាយ​ជា​វិការៈ​នៃ​សំពត់​ ​អុជ​ប្រទីប​ភ្លឺរុងរឿង​ក្នុង​ព្រៃស្វាយ​នោះ​ ​បាន​ញុំាង​ព្រះសង្ឃ​ដ៏​ឧត្តម​ជាង​គណៈ​ ​ឲ្យ​ឆាន់​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បាន​វេរ​វិហារ​នោះ​ ​ចំពោះ​សង្ឃ​ ​ដោយដៃ​របស់​ខ្លួន​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636866308762863893
ទៅកាន់ទំព័រ៖