ព្រះត្រៃបិដក ភាគ ៥៥

​ដោយ​បុញ្ញកម្ម​នោះ​ ​ទើប​ខ្ញុំ​មាន​ព្រៃស្វាយ​គួរ​សប្បាយ​ ​មាន​ប្រាសាទ​ខ្ពស់​ធំ​ទូលាយ​ ​ក្នុង​ព្រៃស្វាយ​នោះ​ ​សឹង​រងំ​ដោយ​តូរ្យតន្ត្រី​ផ្សេង​ៗ​ ​គឹកកង​ដោយ​ពួក​ស្រី​អប្សរ​ ​ទាំង​ប្រទីបជ្វាលា​ដ៏​ធំ​ ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ឈើផ្លែ​ចេញ​ជា​សំពត់​ព័ទ្ធជុំវិញ​ ​ភ្លឺរុងរឿង​ ​ក្នុង​ប្រាសាទ​នោះ​ជានិច្ច​ ​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​សម្រេច​ដោយ​បុណ្យ​នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​អម្ព​វិមាន​ ​ទី៨​។​


​បីត​វិមាន​ ​ទី៩​


 [​៤៧​]​ ​(​ទេវរាជ​សួរ​ថា​)​ ​ម្នាលនាង​ដ៏​ចំរើន​ ​មាន​សំពត់​លឿង​ ​មាន​ទង់​លឿង​ ​ស្អិតស្អាង​ដោយ​គ្រឿងប្រដាប់​មាន​ពណ៌លឿង​ ​មាន​អវយវៈ​លាប​ដោយ​ខ្លឹមចន្ទន៍​លឿង​ ​ទ្រទ្រង់​ផ្កា​ឧប្បល​លឿង​ ​មាន​ប្រាសាទ​ ​និង​ទីដេក​លឿង​ ​មាន​ទី​អង្គុយ​លឿង​ ​មាន​ភោជន​លឿង​ ​មាន​ឆ័ត្រ​លឿង​ ​មាន​រថ​លឿង​ ​មាន​ស៊ែ​លឿង​ ​មាន​ផ្លិត​លឿង​ ​នាង​បាន​ធ្វើអំពើ​ដូចម្តេច​ ​ក្នុង​ភព​ជា​របស់​មនុស្ស​ក្នុង​កាលមុន​ ​ម្នាល​ទេវតា​ ​យើង​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​ទេវធីតា​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វល្លិ៍​ឈ្មោះ​កោ​សាត​កី​ ​(​វល្លិ៍​ននោងព្រៃ​)​ ​ជា​ជា​តិ​វល្លិ៍​ល្វីង​ ​ដែលគេ​មិន​ត្រូវការ​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636866309092372740
ទៅកាន់ទំព័រ៖