ព្រះត្រៃបិដក ភាគ ៥៥

​ដ្បិតថា​ ​សត្វ​ទាំងឡាយ​ ​មានការ​ដំ​កល់​ចិត្ត​ទុកជា​ហេតុ​ ​ទើប​ទៅកាន់​សុគតិ​បាន​ ​ទាយក​ទាំងឡាយ​ ​រមែង​ទៅកាន់​ស្ថានសួគ៌​បាន​ ​ព្រោះ​ធ្វើការ​បូជា​ ​ចំពោះ​ព្រះ​តថាគត​ទាំងឡាយ​ណា​ ​ព្រះ​តថាគត​ទាំងនោះ​ ​បាន​កើតឡើង​ក្នុង​លោក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​។​

​ចប់​ ​បីត​វិមាន​ ​ទី៩​។​


​ឧ​ច្ឆុ​វិមាន​ ​ទី១០​


 [​៤៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​នាង​រុងរឿង​កន្លង​ពួក​ទេវតា​ដោយ​សិរី​ផង​ ​ដោយ​សម្បុរ​ផង​ ​ដោយ​យស​ផង​ ​ដោយ​តេជះ​ផង​ ​ដូចជា​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​ញុំាង​ផែនដី​ព្រមទាំង​ទេវលោក​ឲ្យ​ភ្លឺរុងរឿង​ ​ឬដូច​ជា​ព្រហ្ម​រុងរឿង​កន្លង​ពួក​ទេវតា​ក្នុង​ជាន់​ត្រៃត្រឹង្ស​ ​ព្រមទាំង​ព្រះឥន្ទ​ ​ម្នាល​ទេវតា​អ្នក​ទ្រទ្រង់​កម្រងផ្កា​ឧប្បល​ ​មាន​ភួងផ្កា​សម្រាប់​ប្រដាប់​ក្បាល​ ​មាន​សម្បុរស្បែក​ភ្លឺ​ដូច​មាស​ ​តាក់តែង​គ្រឿងអលង្ការ​ ​ទ្រទ្រង់​សំពត់​ដ៏​ឧត្តម​ ​អាត្មា​សូម​សួរ​នាង​ ​ម្នាល​ទេវតា​ល្អ​ស្រស់​ ​នាង​ជា​អី្វ​ ​មក​ថ្វាយបង្គំ​អាត្មា​ ​នាង​បាន​សន្សំ​ទាន​ល្អ​ហើយ​ ​ឬក៏​នាង​បាន​សង្រួម​ក្នុង​សីល​ ​បាន​មក​កើត​ក្នុង​សុគតិ​ ​ជា​ស្ត្រី​មានយស​ ​តើ​ដោយហេតុ​ដូចម្តេច​ ​ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូ​របា្រប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636866309683526552
ទៅកាន់ទំព័រ៖