ព្រះត្រៃបិដក ភាគ ៥៥
ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ស្កប់ស្កល់ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទាន (ការឲ្យអំពៅ) របស់ខ្ញុំ ជាទានមានផលច្រើន ខ្ញុំបានញុំាងស្ត្រីឲ្យបម្រើ ជាមួយនឹងទេវតាទាំងឡាយ ខ្ញុំរមែងរីករាយ ដោយកាមគុណ ៥ ផលបុណ្យប្រាកដដូច្នេះ មិនមែនតិចតួចឡើយ ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានតេជះច្រើន ព្រះឥន្ទ្រជាធំជាងទេវតា បានគ្រប់គ្រងហើយ ពួកទេវតាជាន់ត្រៃត្រឹង្ស ក៏បានរក្សាហើយដែរ ដូចជាព្រះសហស្សនេត្រក្នុងព្រៃនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំបានទៅថ្វាយបង្គំលោកម្ចាស់ ជាអ្នកចេះដឹង ជាអ្នកអនុគ្រោះ លោកម្ចាស់បានសួរនូវកុសលចំពោះខ្ញុំ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនអំពៅមួយកំណាត់ ដល់លោកម្ចាស់ដោយបីតិថ្លឹងមិនបាន។
ចប់ ឧច្ឆុវិមាន ទី១០។
វន្ទនវិមាន ទី១១
[៤៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក
ID: 636866310160263820
ទៅកាន់ទំព័រ៖