ព្រះត្រៃបិដក ភាគ ៥៥

​សម្បុរ​របស់​នាង​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុណ្យ​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បានឃើញ​ពួក​សមណៈ​ ​អ្នកមានសីល​ ​ក៏​ថ្វាយបង្គំ​បាទា​ ​ហើយ​ញ៉ាំង​ចិត្តជ្រះថ្លា​ ​ត្រេកអរ​ ​បាន​ធ្វើ​អញ្ជលិកម្ម​ ​(​ចំពោះ​សមណៈ​ទាំងនោះ​)​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​វន្ទន​វិមាន​ ​ទី១១​។​


​រជ្ជុ​មាលា​វិមាន​ ​ទី១២​


 [​៥០​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ ​(​កាលបើ​តូរ្យតន្ត្រី​)​ ​ដែលគេ​ប្រគំ​ល្អ​ហើយ​ ​នាង​វាសដៃ​វាសជើង​រាំ​ ​កាលដែល​នាង​កំពុង​រាំ​នោះ​ ​សំឡេង​ទិព្វ​ទាំងឡាយ​ ​គួរ​ស្តាប់​ ​គួរ​រីករាយ​ចិត្ត​ ​រមែង​លាន់ឮ​អំពី​អវយវៈ​តូច​ធំ​ទាំងឡាយ​ ​ដោយសព្វគ្រប់​ ​កាលដែល​នាង​កំពុង​រាំ​នោះ​ ​ក្លិន​ទិព្វ​ទាំងឡាយ​ដ៏​ក្រអូប​ ​គួរ​រីករាយ​ចិត្ត​ ​រមែង​ផ្សាយ​ចេញ​អំពី​អវយវៈ​តូច​ធំ​ទាំងឡាយ​ ​ដោយសព្វគ្រប់
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636866311180142153
ទៅកាន់ទំព័រ៖